អាមេរិកថា ខ្លួននឹងមិនផ្លាស់ប្តូរគោលនយោបាយបញ្ជូនសព្វាវុធទៅអ៊ីស្រាអែលទេ ទោះមានវិបត្តិមនុស្សធម៌នៅហ្កាហ្សាធ្ងន់ធ្ងរក៏ដោយ

2024/11/13 03:44:38 pm        89

ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនឹងមិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនលើការបញ្ជូនគ្រឿងសព្វាវុធទៅឱ្យអ៊ីស្រាអែលទេ ទោះស្ថានភាពមនុស្សធម៌ក្នុងដែនដីហ្កាហ្សាស្ទ្រីបនៅតែអាក្រក់ក៏ដោយ ជាឱសានុវាទដែលសេតវិមានបានកំណត់សម្រាប់អ៊ីស្រាអែលក្នុងការបង្កើនលទ្ធភាពទទួលបានជំនួយនៅក្នុងតំបន់ប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Vedant Patel បានប្រាប់អ្នកសារព័ត៌មានថា ការសម្រេចចិត្តនេះបានកើតឡើងនៅពេលអ៊ីស្រាអែលបានចាត់វិធានការមួយចំនួន ដែលបានគូសបញ្ជាក់នៅក្នុងលិខិតរបស់រដ្ឋមន្ត្រីការបរទេសលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតលោក Lloyd Austin ទៅកាន់សមភាគីអ៊ីស្រាអែលកាលពីខែមុន។ លោកបានបន្តថា យើងបន្តពិភាក្សាជាមួយអ៊ីស្រាអែលអំពីជំហានដែលពួកគេបានធ្វើ និងជំហានផ្សេងទៀតដែលពួកគេត្រូវធ្វើ។ 

យោងតាមលោក Philippe Lazzarini អគ្គស្នងការនៃទីភ្នាក់ងារអង្គការសហប្រជាជាតិជួយជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បានឱ្យដឹងថា ជាមធ្យមរថយន្តដឹកជំនួយជាង ៣០ គ្រឿងក្នុងមួយថ្ងៃត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ្កាហ្សាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលស្មើជាង៦%នៃតម្រូវការប្រចាំថ្ងៃ ។

មុនពេលអ៊ីស្រាអែលចាប់ផ្តើមការវាយលុករបស់ខ្លួននៅតំបន់ហ្កាហ្សា រថយន្តដឹកជំនួយប្រហែល ៥០០ គ្រឿងបានចូលទៅក្នុងតំបន់នេះជារៀងរាល់ថ្ងៃ នេះបើយោងតាមកាកបាទក្រហមអង់គ្លេស។

កាលពីចុងសប្តាហ៍កន្លងទៅនេះ អង្គការសុខភាពពិភពលោកបានព្រមានថា តំបន់ហ្កាហ្សាភាគខាងជើង កំពុងប្រឈមគ្រោះទុរ្ភិក្សដែលជិតមកដល់ ដោយសារតំបន់នេះស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងររបស់អ៊ីស្រាអែលឥតឈប់ឈរ ខណៈអ្នកមនុស្សជាង៤ម៉ឺននាក់ស្លាប់៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        7
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        10
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm