សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង​ក្នុងការលើកកម្ពស់​អនាម័យ​តាមជនបទ

2024/11/13 04:24:28 pm        186

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា រាជ​រដ្ឋាភិបាល​បាន​កំពុង​យកចិត្ត ទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់អនាម័យតាមជនបទ ពោល​គឺ​ខិតខំ​ធ្វើ​យ៉ាង​ណា​បន្ត​ជំរុញ និងអនុវត្ត ផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ​ជន​បទ​ឲ្យ​សម្រេច​បាន​មួយរយភាគរយនៅក្នុងឆ្នំា២០៣០ខាងមុខនេះ។

តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ នា ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា «យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ បានបញ្ជាក់យ៉ាងច្បាស់នូវការបន្តជំរុញការអភិវឌ្ឍជនបទ តាម​រយៈ​ការ​បន្ត​កែលម្អលក្ខ ខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោត​លើ​ការ​ពង្រីក​វិសា​ល​ភាព​នៃការផ្តល់សេវាផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ។ បន្ថែម​ពី​នេះក​ម្មវិ​ធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានដាក់ចេញនូវគោលដៅក្នុងការ​បន្តជំ​រុ​ញ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ផ្គត់ផ្គ​ង់​ទឹក​ស្អាត និងអនាម័យជនបទ ឲ្យសម្រេចបានអត្រាគ្រប ដណ្តប់មួយរយភាគរយនៅឆ្នាំ២០៣០»។

បើតាមការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យដឹងផងដែរថា អត្រាកំណើន នៃ​ការ​ទទួលបានសេវាអនាម័យតាមជនបទ នៅក្នុងប្រទេសកម្ពុជា មានការកើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ និង​ប្រកប​ដោយ​មោទនភាព ជាក់ស្តែងនាពេលបច្ចុប្បន្ន​នេះ​អត្រា​គ្រប​ដណ្តប់​អនាម័យ​នៅ​ក្នុង​សហគមន៍ ជនបទនៅកម្ពុជា បានកើនឡើងដល់ប្រមាណ៩០ភាគរយ ដែលក្នុងនោះ​មាន​ភូមិ​ចំនួន​៩៦៧៥ ឃុំចំនួន៧៩៥ ស្រុកចំនួន៧៩ ក្រុងចំនួន១៥ ខណ្ឌចំនួន១៤ និងខេត្តចំនួន​១០​រួម​មានខេត្ត ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប សីហនុ កំពង់ចាម រតនគិរី និង​ខេត្តសៀមរាប ដែលបានបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល។ ទន្ទឹមនេះ ក្នុង​ចំណោម​ខេត្ត​ខាង​លើ មានខេត្តមួយចំនួនបាននិងកំពុងវាយ តម្លៃ ដើម្បីឈានទៅសម្រេច​បាន​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ផងដែរ។

យ៉ាងណាក៏ដោយដើម្បីសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យ ឲ្យ​បានមួយរយភាគរយនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ក៏​ដូចជា ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតអនុវត្តលើកិច្ចការខាងលើនេះ ហើយ​ត្រូវគាំទ្រ តាមគ្រប់រូបភាពទាំងអស់ដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែល​មាន​អត្រា​អនាម័យទាប ឲ្យ ទទួលបានអត្រាអនាម័យកាន់តែប្រសើរ និងឈានទៅ​សម្រេច​បាន​ជា​ភូមិ​ ស្រុក ក្រុង និងខេត្តបញ្ចប់ការ បន្ទោបងពាសវាលពាសកាល និងត្រូវបន្ត​យក​ចិត្ត​ទុក​ដាក់​ឲ្យ​កាន់​តែ​ខ្លាំងក្លាបន្ថែមទៀត ចំពោះក្រុមងាយ រងគ្រោះ ជនក្រីក្រ ជនជាតិដើមភាគតិច ស្រ្តីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បី ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​ទទួល​បាន​សេវា​អនាម័យ​ជនកាន់តែល្អប្រសើរឡើងបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm