បាត់ដំបង​ប៉ះ​ត្បូងឃ្មុំ ឯ​កោះកុង​ជួប​បន្ទាយមានជ័យ​ប្រជែង​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត​ថ្ងៃនេះ​

2021/10/20 06:35:18 pm        92

​បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១ បាន​ឈានដល់​ថ្ងៃ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយនៅ​រសៀល​ថ្ងៃទី​២០ ខែតុលា​នេះដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ក៏ដូចជា​បេក្ខភាព​ត្រូវ​ឡើងទៅ​លេង​ពានរង្វាន់​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ។​

​សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃនេះរួមមាន​ក្រុម ស​.​ស​.​យ​.​ក ខេត្តបាត់ដំបងត្រូវ​ជួប​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡាខេត្ត​ត្បូងឃ្មុំ នៅ​កីឡដ្ឋាន​ព្រី​នស៍ និង ១​គូ​ទៀតគឺ​ខេត្តបន្ទាយមានជ័យនឹងត្រូវ​ជួប​ក្រុម​ខ្លាំង​កោះកុង​អេ​ហ្វ​ស៊ី នៅ​កីឡដ្ឋាន AEU Sport Park។​ ​ការប្រកួត​នេះ នឹង​ចាប់ផ្ដើម​នា​វេលា​ម៉ោង ៣​រសៀល​ដំណាលគ្នាក្នុងនោះ​ក្រុមការងារ​ទូរទស្សន៍ BTV-News ក៏​នឹងធ្វើ​ការផ្សាយ​ផ្ទាល់ ១​គូនៃ​ជំនួប​រវាង​ខេត្តបន្ទាយមានជ័យ និង​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីជូន​ប្រិយមិត្ត​បាន​ទស្សនា​កម្សាន្ដ​ផងដែរ។ ​ដូច​ទៅនឹង​ការប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយការប្រកួត​វគ្គ​ដ៏​សំខាន់​នេះនឹងធ្វើ​ឡើង​តែ ១​ជើង​ប៉ុណ្ណោះដើម្បី​កំណត់​ឈ្នះ​-​ចាញ់ តែបើ​ប្រកួត ៩០​នាទី​ស្មើគ្នា គណៈកម្មការ​នឹង​តម្រូវ​ឲ្យ​ធ្វើការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្ដី​តែម្ដង។

​ចំពោះ​ក្រុម​ទទួលបាន​ជ័យជម្នះ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹង​ទទួលបាន​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត ហើយក៏​ទទួលបាន​សិទ្ធ​ចូលរួម​ប្រកួត​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ​ឆ្នាំនេះដោយ​ស្វ័យប្រវត្តិ​ផងដែរ។ រីឯ ១​ក្រុម​ទៀតដែល​ត្រូវ​ឡើង​បង្គ្រប់​កៅអី ១៦ក្រុមនៃ​ពាន​ថ្នាក់ជាតិត្រូវ​រង់ចាំ​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ រវាង​ក្រុម​ចាញ់ប៉ះ​ក្រុម​ចាញ់នៃ​ពាន​ថ្នាក់​ខេត្ត​សិន។​ ​សូម​រំឭកថា មុន​ឈានដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខេត្តបាត់ដំបងបាន​ទម្លាក់​ខេត្តកណ្ដាលក្នុង​លទ្ធផល ៧-១ នៅ​វគ្គ ៨​ក្រុម​ចុងក្រោយ ខណៈ​ខេត្ត​ត្បូងឃ្មុំបាន​យកឈ្នះ​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ២-០។ ចំណែក​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីបាន​យកឈ្នះ​ខេត្តកំពង់ឆ្នាំងយ៉ាង​ចាស់ដៃ ៩-១ ស្របពេល​ខេត្តបន្ទាយមានជ័យបាន​យកឈ្នះ​ក្រុម​សៀមរាប​អេ​ហ្វ​ស៊ី ១-០ ទាំង​ប្រផិតប្រផើយកាលពី​ចុង​សប្ដាហ៍​កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm