កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី ៣៤៦គម្រោង មានទុនវិនិយោគជាង ៥ ពាន់លាន​ដុល្លារអាមេរិក

2024/11/13 06:33:46 pm        173

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, នៅក្នុងរយៈពេល ១០ខែឆ្នាំ២០២៤នេះ បាន​​អនុម័ត​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគសរុបចំនួន ៣៤៦ គម្រោង ក្នុងទុនវិនិយោគប្រមាណជាង ៥ ពាន់​លាន​ដុល្លារ​អាមេរិក​, បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោង វិនិយោគ​កើន​ឡើង​គួរ​កត់​សម្គាល់។

ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុង​សិក្ខា​សាលា​ស្តីពី​បច្ចុប្បន្នភាព គោលនយោបាយសេដ្ឋកិច្ច សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីការទូតកម្ពុជា ដែលកំពុង បំពេញ​បេសកកម្ម​ការ​ទូត​ទូទាំង​ពិភព​លោក នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះ ក្នុងនោះឯកឧត្តម បានជម្រាបជូនអំពីសារ សំខាន់ នៃការបញ្ជ្រាបព័ត៌មានជូនដល់វិនិយោគិន អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ភាព​បើក​ចំហរ​ នៃរ​បបវិនិយោគ ការធានា និងការការពារវិនិយោគ ព្រមទាំងរបបលើក​ទឹក​ចិត្ត​ដ៏​ទូលំ​ទូលា​យ​ចំពោះវិស័យ និងសកម្មភាពវិនិយោគជាច្រើន ដោយមានកំណត់ ច្បាស់នៅក្នុង​ច្បាប់​ស្តីពី​វិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ដែលជាឯកសារគោល សម្រាប់ផ្តល់​នូវ​ភាព​អាចប៉ាន់ប្រមាណបាន សម្រាប់ការសម្រេចចិត្តវិនិយោគនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ក៏បានរំលេចផងដែរអំពីសក្តានុពល ទីផ្សាប្រទេសក្នុងតំបន់អាស៊ាន, ទីផ្សា​តំបន់​អាសិប, ទីផ្សាប្រទេសកូរ៉េ ខាងត្បូង, ទីផ្សាប្រទេសចិន និងទីផ្សាអេមីរ៉ាតអារ៉ាប់រួម ដែល​វិនិយោគិន​អាច​នាំចេញនូវផលិតផលដែលផលិតនៅកម្ពុជា ទៅកាន់ទីផ្សា ទាំងនេះ ដោយអត្រា​ពន្ធ​សូន្យ ឬអត្រាពន្ធទាប ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ត​ម​ក៏ជម្រាបជូនអំពីស្ថានភាពការចុះបញ្ជីគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយ​ការធ្វើបទបង្ហាញការប្រៀបធៀបតួរលេខ ជាក់ស្តែងនៃកំណើនការអនុម័តគម្រោងវិនិយោគ និងទុនវិនិយោគក្នុងអំឡុង ១០ ខែ ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលមានការកើន ឡើងគួរ​ឱ្យ​កត់​សម្គាល់​។

ជាក់ស្តែងនៅក្នុងរយៈពេល ឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទទួលបាន​ចុះ​បញ្ជី​គម្រោង​វិនិយោគ​សរុប​មានចំនួន ២២៧ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ៤ ពាន់លានដុល្លារ​អាម៉េរិក​ ដែលបានបង្កើតឱកាសការងារចំនួនជាង ២៦០ ពាន់កន្លែង ខណៈនៅក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៤ នេះ, កំណើនគម្រោងវិនិយោគមានសន្ទុះរហូតដល់ ៣៤៦ គម្រោង និងមានទុនវិនិយោគ ជាង ៥ ពាន់លានដុល្លារអាម៉េរិក ដោយបង្កើតបានឱកាសការងាររហូត​ដល់ជាង ២៦៨ ពាន់កន្លែងផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm