ជនសង្ស័យ ៥នាក់ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយកាប់យុវជនម្នាក់រងរបួសធ្ងន់

2024/11/13 06:57:41 pm        270

កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលជំនាញអធិការខណ្ឌឫស្សីកែវ ស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៥នាក់ ពាក់ព័ន្ធករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ប្រើ​ដាវ​កាប់​ជន​រង​គ្រោះ​របួសធ្ងន់ ។

ប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យនេះធ្វើឡើង កាលពីវេលាម៉ោង ២២ និង០០នាទីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យបាន០៥នាក់ មានឈ្មោះ ទី១ ឈ្មោះ វ៉ាន់ ណាវីត ហៅក្រៅ ប៊ី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន មានទីលំនៅផ្ទះជួល ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ទី២ ឈ្មោះ មួន ខេមរា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មាន មានទីលំ​នៅ​ផ្ទះ​លេខ​១៧០ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី៣ឈ្មោះ រឿង វីរះ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជ​ធានីភ្នំពេញ។ទី៤ ឈ្មោះ ណាង វណ្ណះ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរដឹកជញ្ជូន មានទីលំ​នៅ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ និងទី៥ ឈ្មោះ ជួន ឌីម៉ូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទៅលំនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះឈ្មោះ សាន់ធី រ៉ាវី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរជាងម៉ូតូ មានទី​លំ​នៅ​ផ្ទះ​លេខ​២០៤៦ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គ.ម៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

គួរំលឹកផងដែរកាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះ និង​មិត្ត​ភក្តិជនរងគ្រោះចំនួន ០៣នាក់ បានអង្គុយ នៅចំណុចហាងកាហ្វេអេសខេ ផ្លូវបេតុង ភូមិ​មិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ចាំមិត្តភ័ក្តម្នាក់ទៀតដែលជូនសង្សារទៅផ្ទះ ស្រាប់​តែ​មាន​ជន​សង្ស័យ ចំនួន ០៧នាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ៤គ្រឿងម៉ាក HONDA DREAM និងម៉ាក SUZUKI NEX មិនចាំផ្លាកលេខ បានជិះចូលមក ក្នុងដៃមានកាន់ដាវកែច្នៃ កាប់​មក​លើ​ជន​រង​គ្រោះបណ្តាលឲ្យជនរងគ្រោះរងរបួសដៃជាច្រើនកន្លែង រួចជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​តែ​ម្តង ចំណែកឯជនរងគ្រោះត្រូវមិត្តភ័ក្តបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ក្រោយ​កើត​ហេតុ​កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ សហការជា​មួយនឹងការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុបើកការស្រាជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ រហូត​ឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ជាបន្តបន្ទាប់។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ កម្លាំងជំនាញ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកាចាត់ការតាមផ្លូវច្បាប់៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        132
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        113
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm