សំណុំរឿងក្រុម លី សាម៉េត តំណាងអយ្យការសម្រេចចោទប្រកាន់មនុស្ស ៤នាក់ពីបទប៉ុនប៉ង ក្នុងបទសូកប៉ាន់

2024/11/13 07:07:36 pm        311

សំណុំរឿងរបស់ក្រុមឈ្មោះ លី សាម៉េត ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់នោះ មក​ដល់​ពេល​នេះតំណាងអយ្យការបានសម្រេចចោទប្រកាន់មនុស្ស ៤នាក់ពីបទ​ប៉ុនប៉​ង​ក្នុង​បទ​សូកប៉ាន់

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ឲ្យ​ដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ថា តំណាងអយ្យការ​បាន​សម្រេច​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ ៤នាក់ មានឈ្មោះ កន សុខកាយ ភេទប្រុស ឈ្មោះ លី សាម៉េត ភេទប្រុស ឈ្មោះ ដួង តារា ភេទប្រុស និងឈ្មោះ ឡាច សំរោង ភេទប្រុស ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់ តាម​បញ្ញត្តិ​មាត្រា ២៧ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។

សូមជម្រាបជូនថា ក្នុងចំណោមមនុស្សទាំង ៤នាក់ ដែលតំណាង​អយ្យការ​សម្រេច​ចោទ​ប្រកា​ន់​នា​ពេល​នេះ មាន ៣នាក់ ត្រូវបានឃាត់ខ្លួនហើយ គឺឈ្មោះ កន សុខកាយ ឈ្មោះ លី សាម៉េត ឈ្មោះ ដួង តារា ដោយឡែកឈ្មោះ ឡាច សំរោង កំពុងរត់គេចខ្លួន។

ក្នុងសំណុំរឿងនេះ ឈ្មោះ កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ត្រូវបានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយឃាត់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបែក​ធ្លាយ​នូវ​ការ​សូក​ប៉ាន់​រត់​ការ​យកតំណែងតាមរយៈក្រុមឈ្មោះ លី សាម៉េត ក្នុងទំហំទឹកប្រាក់ ៣០ម៉ឺនដុល្លារ​សហរដ្ឋ​អាមេរិក​។ ឈ្មោះ កន សុខកាយ ត្រូវបានរដ្ឋាភិបាលបញ្ចប់មុខតំណែង ពីអភិបាលនៃ​គណៈ​អភិបាល​ស្រុក​ល្វាឯម នៃខេត្តកណ្តាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណា​ចក្រ​កម្ពុជា​។ ចំពោះឈ្មោះ លី សាម៉េត និងឈ្មោះ ដួង តារា គឺនគរបាលនាំខ្លួនបញ្ជូនទៅតុលាការ ហើយ​បច្ចុប្បន្ន​សមត្ថកិច្ចបាននឹងកំពុងស្វែងរកឃាត់ខ្លួនឈ្មោះ ឡាច សំរោង បន្តទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm