មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញចំនួន ២០រូប ត្រូវបានប្រកាសតែងតាំង និង​ប្រគល់ភារកិច្ច

2024/11/13 08:54:10 pm        159

មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញចំនួន ២០រូប ត្រូវបានប្រកាសតែងតាំង និង​ប្រគល់​ភារកិច្ច ដើម្បីបំពេញការងារក្នុងការអភិវឌ្ឍរាជធានីភ្នំពេញអោយរីកចំរើនបន្ថែមទៀត ក្រោមការ​ដឹកនាំ​របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

មន្ត្រីរាជការដែលត្រូវតែងតាំងទាំង២០រូបនេះ មានដូចជា លោកស្រី ដោ សម្ផស្ស នាយិកា​ទីចាត់​ការ​រដ្ឋបាល លោកស្រី មួក យុវល័ក្ខ នាយិកាអង្គភាពច្រកចេញចូលតែមួយ ឱ្យកាន់មុខតំណែងជា នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ។ លោក ព្រំ ថា ឱ្យកាន់មុខ តំណែងជា នាយក​ទី​ចាត់​ការ​រដ្ឋបាល លោក សេង បញ្ញា ឱ្យកាន់មុខ តំណែងជា នាយកទីចាត់ការផែនការ និងវិនិយោគ លោក​ស្រី ឈុន បូរ៉ាវី ឱ្យកាន់មុខ តំណែងជា នាយិកាទីចាត់ការគ្រប់គ្រងធនធានមនុស្ស លោក ឡាយ អ៊េវិន ឱ្យកាន់មុខ តំណែងជា ប្រធានអង្គភាពច្រកចេញចូលតែមួយ ជាមួយនិង​ការ​តែង​តាំង​ជា អនុប្រធានការិយាល័យនិងអនុប្រធានអង្គភាពច្រកមួយចំនួនទៀត។

ការប្រកាសតែងតាំង និងប្រគល់ភារកិច្ចនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោម​វត្តមា​ន​ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងឯកឧត្ដម កើត ឆែអភិបាលរងរាជធានី តំណាង​ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រៅពីការកោតសរសើរចំពោះអាជ្ញាធរ និង​កង​កម្លាំង​មានសត្ថកិច្ចក្នុងការបំពេញការងារលើការអភិវឌ្ឍ និងធ្វើអោយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​​ហើយ ក៏បានស្នើអោយអាជ្ញាធរ និងកងកម្លាំងមាន​សមត្ថកិច្ច​បន្ត​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​អោយ​បានល្អបន្ថែមទៀត ពិសេសការថែរក្សាអោយបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ ដែលមកលេងកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹង​ប្រព្រឹត្តទ នៅថ្ងៃទី១៤ដល់១៦វិច្ឆិកានេះ។

ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីបានមានប្រសាសន៍ថា ការកោតសរសើររបស់​ក្រុម​ប្រឹក្សា​រាជ​ធានី​ភ្នំពេញ ពិតជាបានលើក​ទឹក​ចិត្ត​ដល់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បន្ត​ការ​ខិតខំ​បំពេញ​ការងារ​អោយ​កាន់​តែល្អបន្ថែមទៀត។ ចំពោះការស្នើ​របស់​ក្រុម​ប្រឹក្សា​រាជ​ធានី​អោយ​បន្ត​ថែរ​ក្សា​សន្តិសុខ​សុវត្ថិភាព ជូនពលរដ្ឋមកលេងកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក គឺរដ្ឋបាល​រាជ​ធានី​ភ្នំពេញ​បាន​ត្រៀម​រួច​រាល់អស់ហើយ ជាមួយការប្រើប្រាស់កងកម្លាំងមានសមត្ថកិច្ចជាង ១ម៉ឺននាក់ ដើម្បី​ទប់​ស្កាត់​បទ​ល្មើសលូច ឆក់ ប្លន់ ទប់ស្កាត់ពួកជ្រុលនិយម បទល្មើសផ្សេងៗទៀត។

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងឱកាសនោះ ក៏បានមាន​ប្រសាសន៍​លើក​ឡើង​ផងដែរថា ក្នុង១ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានី​ភ្នំពេញ​បាន​បំពេញ​ការងារ​បាន​យ៉ាង​ល្អ ទាំងការរក្សាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍ។ជាងនេះទៅទៀត រាជធានីភ្នំពេញ ត្រូវបាន​កា​​រិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាត​សម្រេច​បោះឆ្នោត​បន្ត​អាណត្តិ​ជា​សមាជិក​ការិយាល័យ​អចិន្ត្រៃយ៍ និងជាពិសេសគាំទ្រឱ្យក្លាយជាអនុប្រធានការិយាល័យ អចិន្ត្រៃយ៍របស់សមាគម AIMF ថែម​ទៀត៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        160
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        85
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm