កម្រិតនៃភាពមើលឃើញធ្លាក់ចុះខ្លាំងក្នុងផ្នែកខ្លះនៃរដ្ឋធានីឥណ្ឌា ខណៈកង្វក់ខ្យល់កើនឡើង

2024/11/13 08:55:43 pm        84

ផ្សែងអ័ព្ទយ៉ាងក្រាស់ឃ្មឹកពីកង្វក់ខ្យល់ បានគ្របដណ្តប់រដ្ឋធានីជាតិរបស់ប្រទេសឥណ្ឌា នៅព្រឹកថ្ងៃពុធ (១៣ វិច្ឆិកា) នេះ ខណៈសីតុណ្ហភាពធ្លាក់ចុះ និងការបំពុលបរិយាកាសកើនឡើង ដោយកាត់បន្ថយការមើលឃើញនៅផ្នែកខ្លះ និងជំរុញឱ្យមានការព្រមានពីអាជ្ញាធរអាកាសយានដ្ឋានថាជើងហោះហើរអាចរងផលប៉ះពាល់។

ទីក្រុងញូវ ដេលី បានឡើងលើសទីក្រុង ឡាហ័រ (Lahore) របស់ប៉ាគីស្ថាន ក្លាយជាទីក្រុងដែលមានកង្វក់បរិយាកាសខ្លាំងបំផុតរបស់ពិភពលោក នៅក្នុងចំណាត់ថ្នាក់របស់ក្រុមសន្ទស្សន៍ខ្យល់ IQAir ប្រទេសស្វីស ជាមួយនឹងគុណភាពខ្យល់ឡើងច្រើនជាង១.០០០ ដែលត្រូវបានចាត់ទុកថាជា "កម្រិតគ្រោះថ្នាក់" ប៉ុន្តែអាជ្ញាធរផ្នែកបំពុលបរិយាកាសរបស់ឥណ្ឌា និយាយថា សន្ទស្សន៍គុណភាពខ្យល់របស់ខ្លួនមានប្រហែល៣៥០ ប៉ុណ្ណោះ។

ក្រសួងឧតុនិយមឥណ្ឌា (IMD) និយាយថា កង្វក់ខ្យល់បានកាត់បន្ថយការមើលឃើញមកត្រឹម ១០០ម៉ែត្រ នៅកន្លែងខ្លះនៅម៉ោងប្រហែល ៨ព្រឹក (ម៉ោងក្នុងស្រុក)។ ក្រសួង IMD បន្តថា សីតុណ្ហភាពក្នុងទីក្រុងបានធ្លាក់ចុះដល់ ១៧អង្សាសេ នៅព្រឹកថ្ងៃពុធ ពីតួលេខ ១៧,៩អង្សាសេ កាលពីថ្ងៃអង្គារ ហើយអាចនឹងធ្លាក់ចុះបន្ថែមទៀត ខណៈពន្លឺព្រះអាទិត្យត្រូវរារាំងដោយសារតែផ្សែងអ័ព្ទ។

ទីក្រុងដេលី ប្រយុទ្ធប្រឆាំងនឹងការបំពុលយ៉ាងធ្ងន់ធ្ងររៀងរាល់រដូវរងា នៅពេលដែលភាពត្រជាក់ និងខ្យល់ខ្លាំង បានហ៊ុមព័ន្ធធូលី ហើយការបំភាយឧស្ម័ន និងផ្សែងចេញពីចំហេះកសិដ្ឋានដែលដុតបំផ្លាញដំណាំដោយខុសច្បាប់នៅក្នុងរដ្ឋកសិកម្ម បានបង្កើនភាពធ្ងន់ធ្ងរនៃបញ្ហាបរិស្ថានបែបនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        94
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        85
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm