ខេត្ត​ព្រះសីហនុ​ នឹង​ក្លាយជា​ក្បាលម៉ាស៊ីន​ថ្មី​មួយទៀត ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន

2021/10/20 06:49:11 pm        340

ភ្នំពេញ ៖ ដោយ​ពិនិត្យឃើញ​ពី​សក្ដានុពល​របស់​ខេត្ត​ជាប់មាត់​សមុទ្រ​ពិសេស​ខេត្ត​ព្រះសីហនុ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ចក្ខុវិស័យ​ប្រែក្លាយ​ខេត្ត​នេះ ​ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង និង​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ក្នុង​ការ​ទាក់ទាញ ​និង​ស្រូប​យក​ការ​វិនិយោគ​ពី​បរទេស ដែល​អាច​ឈាន​ឆ្ពោះ​ទៅជា​ក្បាលម៉ាស៊ីន​មួយ​ថ្មី សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឲ្យ​រីកលូតលាស់​ទៅមុខ​ឥតឈប់ឈរ​។

​ប្រភពពី​ក្រសួងពាណិជ្ជកម្ម កាលពី​ល្ងាច​ថ្ងៃទី​១៩ តុលា ឆ្នាំ​២០២១​កន្លងទៅ ក្រោយ​ចប់​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​សេវាកម្ម​រៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ​ក្រោម​វត្តមាន​របស់ ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ហ្សូ​ម បាន​ឲ្យ​ដឹងថា ​ការរៀបចំ​ផែនការមេ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ គឺជា​ផ្នែក​មួយ​នៃ​ការ​គិតគូរ​ជា​យុទ្ធសាស្ត្រ​ក្នុង​រយៈពេល​មធ្យម និង​វែង​របស់​រដ្ឋាភិបាល​កម្ពុ​ជា ​ដើម្បី​ជំរុញ​កិច្ច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​និង​បរិ​យា​ប័ន្ន​ ស្របតាម​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​២០១៥-២០២៥, ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ក្នុង​ការ​ប្រែក្លាយ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​។

មានប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​នា​ឱកាស​នោះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់ថា ​រដ្ឋាភិបាល​បាន​ជ្រើស​យក​វិទ្យាស្ថាន​នគរូបនីយកម្ម ​និង​ឌី​សាញ​ស៊ិន​ជិន ឲ្យ​រៀបចំ​ផែនការមេ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ​ដោយសារ​វិទ្យាស្ថាន​នេះ ​មានបទពិសោធន៍​ជាង​៣០​ឆ្នាំ ​និង​បានរៀបចំ​ប្រមាណ ៥ ៨០០ គម្រោង​នៅលើ​ពិភពលោក ​ជាពិសេស​ជា​ស្ថាប័ន​ដឹក​មុខ​ក្នុង​ការ​រៀបចំ​ផែនការ​អភិវឌ្ឍ​ទីក្រុង​ស៊ិន​ជិន​ផងដែរ​។

ឯកឧត្តម​ បន្តថា ដើម្បី​សម្រេច​ឱ្យបាន​នូវ​ចក្ខុ​វិស័យនេះ ​វិទ្យាស្ថាន​នគរូបនីយកម្ម ​និង​ឌី​សាញ​ស៊ិន​ជិន​បាន​កំណត់​គោលដៅ​អភិវឌ្ឍ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឲ្យ​ក្លាយទៅជា​ទីក្រុង​ដ៏​ល្បី​និង​សំខាន់​មួយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​, ជា​តំបន់​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​វ័យឆ្លាត ​និង​បំពាក់​ដោយ​សេវា​សាធារណៈ​/​បរិក្ខា សម្រាប់​រស់នៅ​លំដាប់​ពិភពលោក​, ជា​តំបន់​ប្រកបដោយ​បរិស្ថាន​បៃតង និង​តំបន់​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ ចូលរួម​បម្រើឱ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​តំបន់ និង​សកលលោក​ និង​ជាពិសេស​ក្លាយ​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់ ក្នុង​ការ​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ជា​ប្រភព​ចំណូល​ជាតិ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ទាំងមូល ។

ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្នើគ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ ដៃគូ​ហិរញ្ញប្បទាន ​វិស័យ​ឯកជន និង​សមាគម​ពាណិជ្ជកម្ម បន្ត​ចូលរួម​ផ្តល់​ការ​គាំទ្រ​ដល់​ការរៀបចំ និង​ការអនុវត្ត​ផែនការមេ ​ឱ្យបាន​សម្រេច​ដូច​ការរំពឹងទុក​៕

​អត្ថបទ​ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm