អាមេរិក ស៊ើបអង្កេតលើរបាយកាណ៍ដែលថាម៉ាស៊ីនរថយន្តហុងដា ១,៤លានគ្រឿង អាចខូច

2024/11/13 09:00:28 pm        76

ទីភ្នាក់ងារសុវត្ថិភាពផ្លូវហាយវេរបស់រដ្ឋាភិបាលអាមេរិក កំពុងស៊ើបអង្កេតលើបណ្ដឹងដែលថា ម៉ាស៊ីនរថយន្តហុងដា (Honda) និងអាគូរ៉ា (Acura) ដល់ទៅ ១,៤លានគ្រឿង អាចបរាជ័យ។

ការស៊ើបអង្កេតដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ NHTSA នេះ គ្របដណ្តប់លើស៊េរីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ នៃរថយន្ដ ហុងដា ផៃឡុត (Honda Pilot) និង អាគូរ៉ា អ៊ឹមឌីអ៊ិច (Acura MDX) ក៏ដូចជាម៉ូដែលឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ នៃរថយន្តហុងដា អូឌីស៊ី (Honda Odyssey) និងអាគូរ៉ា ធីអ៊ិលអ៊ិច (Acura TLX) រួមទាំងម៉ាក ហុងដា រីចឡាញ (Honda Ridgeline) ពីឆ្នាំ២០១៧ ដល់២០១៩។

ទីភ្នាក់ងារនេះនិយាយនៅក្នុងឯកសារដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃចន្ទ (១១ វិច្ឆិកា) ថា កំណាត់ភ្ជាប់បំពង់ដែកលើរថយន្តដែលមានម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រអាចធ្លាក់ ដែលនាំឱ្យម៉ាស៊ីនបរាជ័យទាំងស្រុង។ បំពង់ដែកនោះគឺសំខាន់ណាស់សម្រាប់ភ្ជាប់ទុយោទៅនឹងប៊ីស្តុង និងបំប្លែងចលនាទេរ (vertical motion) ដើម្បីឱ្យកង់រថយន្តវិល។

គួររម្លឹកថា ក្រុមហ៊ុនហុងដា បានប្រមូលរថយន្តប្រហែល ២៥០.០០០គ្រឿងក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីដោះស្រាយបញ្ហាដូចគ្នានេះ។ ប៉ុន្តែទីភ្នាក់ងារសុវត្ថិភាពចរាចរណ៍អាមេរិក និយាយថា ខ្លួនមានពាក្យបណ្តឹងចំនួន១៧៣ករណី ពីម្ចាស់រថយន្ត ដែលបានរាយការណ៍ពីបរាជ័យបំពង់ដែកភ្ជាប់នោះ ប៉ុន្តែរថយន្តរបស់ពួកគេមិនត្រូវបានដាក់បញ្ចូលក្នុងការប្រមូលមកវិញនោះឡើយ។ ម្ចាស់រថយន្តម្នាក់បានរាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែមិនមានអ្នករងរបួសទេ៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        9
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm