លោក Biden និងលោក Trump នឹងជួបគ្នា នៅសេតវិមាន សម្រាប់កិច្ចពិភាក្សាផ្ទេរអំណាច

2024/11/14 01:11:36 am        112

ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងទទួលស្វាគមន៍ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅសេតវិមាន នាថ្ងៃពុធ (ទី១៣ ខែវិច្ឆិកា) នេះ សម្រាប់កិច្ចប្រជុំមួយដែលត្រូវបានបង្កើតឡើង ដើម្បីបង្ហាញពីការផ្ទេរអំណាចយ៉ាងរលូន រវាងរដ្ឋបាលចាស់ និងថ្មី ទោះបីជាក្រុមរបស់លោក Trump មិនទាន់មានឯកសារដែលត្រូវបានចុះហត្ថលេខានៅឡើយទេ ដើម្បីចាប់ផ្តើមដំណើរការប្រគល់អំណាចនេះ។

លោក Biden ដែលដំបូងឡើយ បានឈរឈ្មោះប្រជែងនឹងលោក Trump ក្នុងការបោះឆ្នោតឆ្នាំ២០២៤ មុនពេលដកខ្លួនចេញ និងគាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris ជាបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យ នឹងស្វាគមន៍អតីត និងអនាគតប្រធានាធិបតី នៅការិយាល័យ Oval ជាការសម្ដែងការគួរសមដោយប្រធានាធិបតីជិតផុតអាណត្តិដែលលោក Trump ទៅពីគណបក្សសាធារណរដ្ឋ មិនបានធ្វើបែបនេះ ចំពោះលោក Biden ក្នុងឆ្នាំ២០២០ នៅពេលដែលលោកបានឈ្នះការបោះឆ្នោត។

ពាក់ព័ន្ធនឹងការសម្រេចអញ្ជើញលោក Trump អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre កាលពីថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា) បានប្រាប់អ្នកសារព័ត៌មានថា៖ «លោកជឿជាក់លើបទដ្ឋាន លោកជឿជាក់លើស្ថាប័នរបស់យើង លោកជឿជាក់លើការផ្ទេរអំណាច ដោយសន្តិវិធី។ នោះហើយជាបទដ្ឋាន។ នោះគឺជាអ្វីដែលត្រូវតែកើតឡើង»។

លោក Biden និងលោក Trump បានរិះគន់គ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លាអស់រយៈពេលជាច្រើនឆ្នាំហើយ ហើយក្រុមរបស់ឥស្សរជនទាំង២ មានជំហរខុសៗគ្នាជាច្រើនលើគោលនយោបាយនានា រាប់ចាប់ពីបញ្ហាបម្រែបម្រួលអាកាសធាតុ ទៅបញ្ហារុស្ស៊ី រហូតដល់បញ្ហាពាណិជ្ជកម្ម។ លោក Biden វ័យ ៨១ឆ្នាំ បានពណ៌នាពីលោក Trump ថា ជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ខណៈដែលលោក Trump វ័យ ៧៨ឆ្នាំ បានពណ៌នាលោក Biden ថា អសមត្ថភាព។ លោក Trump បានធ្វើការអះអាងមិនពិត អំពីការក្លែងបន្លំយ៉ាងទូលំទូលាយ នៅក្នុងការបោះឆ្នោតឆ្នាំ២០២០៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        77
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        110
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm