នៅថ្ងៃពុធនេះ ផ្សែងអ័ព្ទធ្ងន់ធ្ងរបន្តហ៊ុព័ទ្ធទីក្រុង Lahoreដែលជាទីក្រុងធំបំផុតទី ២របស់ប៉ាគីស្ថាន និងជារដ្ឋធានីនៃខេត្ត Punjab ស្របពេលដែលមូលនិធិកុមារអន្តរជាតិ UNICEF បានអំពាវនាវឲ្យមានកិច្ចខិតខំខ្លាំងជាងនេះ ក្នុងការកាត់បន្ថយកង្វក់បរិយាកាស និងការពារខុសភាពកុមារនៅក្នុងខេត្ត Punjab ។
កុមារទទួលបានការថែទាំសុខភាពនៅក្នុងមន្ទីរពេទ្យកុមារក្រុង Lahore ហើយគ្រូពេទ្យនិយាយថា ក្មេងៗជាច្រើនមកពីទីក្រុង Lahoreនិងទីក្រុងផ្សេងទៀត មានជំងឺផ្លូវដង្ហើមបណ្តាលមកពីផ្សែងអ័ព្ទ ។
ខេត្ត Punjab បានហាមឃាត់សកម្មភាពខាងក្រៅ និងបញ្ជាឲ្យហាងលក់ទំនិញ ផ្សារ និងហាងទំនើបផ្សេងទៀត បិទមុនចាប់ពីថ្ងៃចន្ទតទៅ ដើម្បីទប់ស្កាត់ជំងឺបណ្តាលមកពីកង្វក់បរិយាកាស ។
ខេត្តមួយនេះ បានបិទស្ថាប័នអប់រំ និងកន្លែងសាធារណៈដូចជាសួនកម្សាន្ត និងសួនសត្វរហូតដល់ថ្ងៃទី ១៧ ខែវិច្ឆិកា នៅតាមតំបន់ជាច្រើន រួមទាំងទីក្រុង Lahore ដែលជាទីក្រុងមានកង្វក់បរិយាកាសរបស់ពិភពលោក ក្នុងលក្ខខណ្ឌគុណភាពខ្យល់ ។
គុណភាពខ្យល់ក្នុងទីក្រុង Lahoreនៅតែគ្រោះថ្នាក់ នៅវេលាម៉ោង ៩ព្រឹកម៉ោងក្នុងស្រុកថ្ងៃពុធ ដែលមានកម្រិត ៤៤៧ ប៉ុន្តែវានៅទាបខ្លាំងជាងកម្រិត ១.៩០០កាលពីដើមខែនេះ ៕


