លោក Blinken សន្យានៅទីក្រុងប្រ៊ុចសែលថា នឹងជំរុញការគាំទ្រដល់អ៊ុយក្រែន មុនលោក Trump ចូលកាន់តំណែង

2024/11/14 02:00:22 am        83

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃពុធ (ទី១៣ ខែវិច្ឆិកា) នេះ បានធានាដល់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ថា រដ្ឋបាលរបស់លោក Joe Biden នឹងជំរុញដល់ការគាំទ្ររបស់ខ្លួន សម្រាប់អ៊ុយក្រែន ក្នុងរយៈពេល ២-៣ខែនេះ មុនពេលលោក Donald Trump វិលត្រឡប់ទៅកាន់តំណែងប្រធានាធិបតីវិញ ហើយនឹងព្យាយាមពង្រឹងសម្ព័ន្ធភាព នៅក្នុងពេលនោះ។

ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Blinken ក៏បានលើកឡើងផងដែរថា ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ដើម្បីជួយរុស្ស៊ី ក្នុងសង្គ្រាម នៅអ៊ុយក្រែន នឹងទទួលបាន «ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់»។

ប្រធានាធិបតីជាប់ឆ្នោត លោក Trump ដែលបានចោទសួរពីការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន និយាយថា លោកនឹងបញ្ចប់សង្រ្គាមរបស់រុស្ស៊ីយ៉ាងឆាប់រហ័ស ដោយមិនប្រាប់ពីវិធីណានោះទេ ដោយធ្វើឲ្យការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលថា លោកអាចព្យាយាមបង្ខំឲ្យទីក្រុងគីវទទួលយកសន្តិភាពតាមលក្ខខណ្ឌរបស់ទីក្រុងមូស្គូ។ លោក Biden ត្រូវចាកចេញពីតំណែង នៅថ្ងៃទី២០ ខែមករា។

បន្ទាប់ពីជួបជាមួយលោក Rutte នៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធភាព លោក Blinken បាននិយាយថា អ្នកទាំង២ បានពិភាក្សាអំពីការគាំទ្រជាបន្តបន្ទាប់ សម្រាប់អ៊ុយក្រែន ជាកន្លែងដែលកងកម្លាំងរុស្ស៊ីបាននិងកំពុងមានប្រៀប នៅសមរភូមិជួរមុខភាគខាងកើត និងអំពីការងារ ដែលអង្គការណាតូត្រូវតែពង្រឹងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ខ្លួន។

លោកបាននិយាយថា រដ្ឋបាលសហរដ្ឋអាមេរិកជិតផុតអាណត្តិ នឹង «បន្តជំរុញនូវអ្វីគ្រប់យ៉ាងដែលយើងកំពុងធ្វើសម្រាប់អ៊ុយក្រែន»៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm