នៅថ្ងៃពុធនេះ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានចេញប្រតិបត្តិការតាមផ្លូវ ដើម្បីជួយជនរងគ្រោះដោយសារទឹកជំនន់ និងអ្នកបើកបរនៅកោះ Sicily ជាទីដែលភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ ។
នៅទីក្រុង Acireale ជិតទីក្រុង Catania មនុស្សម្នាក់ ត្រូវបានជួយសង្រ្គោះ ក្រោយពេលទឹកទន្លេឡើង បានជន់លិចផ្ទះជាន់ផ្ទាល់ដី ជាកន្លែងដែលមនុស្ស ៤នាក់រស់នៅ រួមទាំងមនុស្សមានពិការភាព ២នាក់ផងដែរ ។
នៅទីក្រុងក្បែរគ្នា Giarre ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានជួយសង្រ្គោះអ្នកបើកបរនៅតាមផ្លូវហាយវ៉េ A18 ដែលរងការវាយប្រហារដោយទឹកជំនន់ដ៏គំហក់ ។
ដោយឡែក នៅក្នុងប្រទេសអេស្ប៉ាញ មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេនៅតំបន់ភាគខាងត្បូង Costa del Sol ក្រោយការប្រកាសអាសន្នអាកាសធាតុកម្រិតពណ៌ក្រហម ត្រូវបានចេញសម្រាប់ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ៕

