Sebastian Haller ស៊ុត​គ្រាប់​ទី​៦ នៅ UCL រដូវ​កាល​នេះ​ខណៈ Ajax បំបាក់ Dortmund ៤-០

2021/10/20 07:48:12 pm        72

​បាល់ទាត់៖ ​​ខ្សែប្រយុទ្ធ​កូ​ឌី​វ័រ Sebastian Haller បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី ៦ របស់​ខ្លួន​ក្នុងការ​បង្ហាញ​ខ្លួន ៣​ប្រកួត​នៅ​ក្រប​ខណ្ឌ UEFA Champions League រដូវ​កាល​នេះ ​ខណៈ Ajax Amsterdam បំបាក់​ក្រុម​អាល្លឺម៉ង់ Borussia Dortmund ៤-០ នៅ​ទឹកដី​ហូ​ឡង់​។ ​​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់ Marco Reus ធ្វើឱ្យ Ajax នាំមុខ​មុន​នៅ​នាទី​ទី១១ មុនពេល​ដែល​អតីត​ខ្សែការពារ Manchester United, Daley Blind បន្ថែម​ការនាំ​មុខ ២-០ នៅ​នាទី​ទី២៥​។

​​ចូល​វគ្គ​ទី២ Dortmund នៅតែ​បន្តធ្វើ​អ្វី Ajax មិនបាន​ ខណៈ​ក្រុម​ម្ចាស់ផ្ទះ​បន្ត​រកបាន​ពីរ​គ្រាប់​ទៀត​នៅ​នាទី​ទី៥៧ ដោយ Anthony និង​នាទី​ទី៧២ ដោយ Sebastian Haller​។​ ​​Sebastian Haller បាន​ក្លាយជា​កីឡា​ករទី​ពីរ​ប៉ុណ្ណោះ​ដែល​ស៊ុត​បញ្ចូល​ទី​នៅ UCL បាន ៦គ្រាប់​ក្នុង ៣​ប្រកួត​ដំបូងបន្ទាប់ពី Erling Haaland ដែល​ធ្លាប់បាន​បែបនេះ​ពេល​នៅ​ជាមួយ Red Bull Salzburg​។ ​​Haaland ក្នុង​ប្រកួត​នេះ​មានឱកាស​ស៊ុត​បី​លើក​ផងដែរ​តែ​សុទ្ធតែ​គ្មាន​សំណាង​។

​​ជ័យជំនះ​នេះ​ធ្វើឱ្យ Ajax បាន​ភាព​ឥតខ្ចោះ​របស់ខ្លួន​ក្រោយ​ឈ្នះ​ទាំង ៣​ប្រកួត​ក្នុង​ពូ​ល C នេះ​មាន ៩ពិន្ទុ​ពេញ ឯ Dortmund ស្គាល់​បរាជ័យ​ដំបូង​ឈរ​លេខ២ ក្នុង​ពូ​ល​មាន ៦ពិន្ទុ​។ ​​មួយគូ​ទៀត​ក្នុង​ពូ​ល C នេះ Sporting Lisbon យកឈ្នះ​នៅ​ទឹកដី​ទួ​ក​គី Besiktas ៤-១ ខណៈ Sporting ស្គាល់​ឈ្នះ​លើកដំបូង​ឈរ​លេខ៣ ក្នុង​ពូ​ល​មាន ៣ពិន្ទុ​ឯ Besiktas បាត​តារាង​គ្មាន​ពិន្ទុ​រាប់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm