ក្រុមហេសបូឡានិយាយថា បានវាយប្រហារដោយយានដ្រូនលើទីបញ្ជាការយោធាអ៊ីស្រាអែល

2024/11/14 04:22:02 pm        133

ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានបើកការវាយប្រហារដោយយានដ្រូន ដោយដាក់គោលដៅលើទីបញ្ជាការយោធា និងក្រសួងការពារជាតិរបស់អ៊ីស្រាអែល នៅក្នុងទីក្រុង Tel Aviv កាលពីថ្ងៃពុធ។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមសកម្មប្រយុទ្ធលីបង់ បាននិយាយថា ខ្លួនបានវាយប្រហារតាមអាកាស ដោយក្រុមយានដ្រូនបំផ្ទុះលើទីតាំងស្ថាប័នការពារជាតិសំខាន់ៗរបស់អ៊ីស្រាអែល នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម។

ការិយាល័យអ្នកនាំពាក្យយោធាអ៊ីស្រាអែល បានប្រាប់សារព័ត៌មាន AFP ថា ខ្លួននឹងមិនធ្វើអត្ថាធិប្បាយលើការអះអាងរបស់ក្រុមហេសបូឡាឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍ចំនួនពីរ កាលពីថ្ងៃពុធ យោធា បាននិយាយថា ខ្លួនបានស្ទាក់ចាប់យានដ្រូនចំនួនពីរគ្រឿង និងមីស៊ីលចំនួន៤០គ្រាប់ ដែលត្រូវបានបាញ់ចេញពីប្រទេសលីបង់ ក្នុងការវាយប្រហារដែលពុំបណ្តាលឱ្យមានអ្នករងរបួសឡើយ។

សេចក្តីថ្លែងការណ៍ ពុំបានបញ្ជាក់ថាទីតាំងណាដែលត្រូវបានកំណត់គោលដៅនោះទេ។

ក្រុមហេសបូឡា និងអ៊ីស្រាអែល មានសង្រ្គាមជាមួយគ្នាចាប់តាំងពីចុងខែកញ្ញា នៅពេលដែលយោធាអ៊ីស្រាអែលបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួនលើប្រទេសលីបង់ និងបានបញ្ជូនកងទ័ពជើងគោកឆ្លងកាត់ព្រំដែន។

ក្រុមហេសបូឡា បានចាប់ផ្តើមការវាយប្រហារលើអ៊ីស្រាអែលនៅឆ្នាំ២០២៣ ក្នុងសាមគ្គីភាពជាមួយក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ កាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល។

យោងតាមក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថា មនុស្សជាង៣.៣០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ ចាប់តាំងពីអំពើហិង្សា ចាប់ផ្តើមកាលពីឆ្នាំមុន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        48
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        78
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm