វៀតណាម​សន្យា​ជួយ​បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ​ពី​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​

2021/10/20 08:01:33 pm        135

ស៊ី​ហ្គេម៖ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​វៀតណាមបាន​សន្យា​ជួយ​បណ្ដុះបណ្ដាល និង​ចែករំលែក​បទពិសោធន៍ដល់​គណៈកម្មការ​ជំនាញ​កម្ពុជា អំពី​ដំណើរ​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ពិសេស​ជួយ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ឆ្នាំ​២០២៣ នៅ​កម្ពុជា បន្ទាប់ពី​វៀតណាមបានកំណត់​ច្បាស់លាស់​នឹង​រៀបចំ​ស៊ី​ហ្គេមលើក​ទី​៣១ នា​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០២២។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​បញ្ជាក់ថា ការអះអាង​រៀបចំ​ស៊ី​ហ្គេមលើក​ទី​៣១ របស់​ម្ចាស់ផ្ទះ​វៀតណាម ក៏​ផល​វិជ្ជមាន​សម្រាប់​កម្ពុជាក្នុង​ធ្វើតេស្ដ​សមត្ថភាព និង​បច្ចេកទេស​របស់​ប្រតិភូ ពិសេស​គណៈកម្មការ​ជំនាញដើម្បី​ពង្រឹង និង​កែតម្រូវ​ផែនការ​របស់ខ្លួន​ឲ្យ​បាន​មុត​ស្រួចត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣។​ ​លើសពីនេះ ឯកឧត្តម​បានបង្ហាញ​សុទិដ្ឋិនិយមចំពោះ​ការគាំទ្រ​ឲ្យ​កម្ពុជា ​ធ្វើ​សហប្រធាន​ក្រុមប្រឹក្សា​កីឡា​ល​អាស៊ីអាគ្នេយ៍ នៅ​ចុង​ឆ្នាំនេះ ដែលជា​យុទ្ធសាស្ដ្រ​ឈ្នះ​ឈ្នះ​ទាំងអស់គ្នាក្នុង​បរិបទ​កូ​វីដ។ អ្វីដែល​ពិសេស វៀតណាមបាន​បើកភ្លើង​ខៀវ​ជួយ​ដល់​គណៈកម្មការ​ជំនាញ​កម្ពុជាតាមរយៈ​ការបណ្ដុះបណ្ដាល ចែករំលែក​បទពិសោធ​ន៍ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ព្រមទាំង​អនុញ្ញាត​ឲ្យ​កម្ពុជា​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ស៊ី​ហ្គេមឆ្នាំ​២០២៣ អំឡុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមនា​ពាក់កណ្ដាល​ឆ្នាំក្រោយ​ទៀតផង។​

​សូមបញ្ជាក់ថា ទោះបី​វៀតណាមបាន​អះអាង​ពី​ការរៀបចំ​ស៊ី​ហ្គេមលើក​ទី​៣១ នា​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០២១ តែ​វៀតណាមមិនទាន់​កំណត់​ថ្ងៃ​ប្រកួត​នោះទេ។ យ៉ាងណាក្ដីកម្ពុជា​បាន​ត្រៀមខ្លួន​ជានិច្ច ទាំង​ប្រតិភូ និង​មន្ដ្រី​ជំនាញដើម្បី​បញ្ជូនទៅ​ដកស្រង់​បទពិសោធ និង​រៀនសូត្រ​បន្ថែម ពិសេស​ការត្រៀម​រៀបចំ​នូវ​ពិធី​ទទួល​ទង់​ស៊ី​ហ្គេមឆ្នាំ​២០២៣ បន្ដវេណ​ពី​វៀតណាម​តែម្ដង ដើម្បី​បង្ហាញ និង​ប្រកាស​ដល់​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ថា ស៊ី​ហ្គេមឆ្នាំ​២០២៣ នឹង​រៀបចំ​ការប្រកួត​នៅ​ប្រទេស​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        150
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        161
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm