ស៊ូដង់បន្ថែមពេលការបើកច្រកឆ្លងកាត់ Adre សម្រាប់ការផ្តល់ជំនួយ ដែលUN ស្វាគមន៍ការសម្រេចនេះ

2024/11/14 06:00:47 pm        159

ក្រុមប្រឹក្សាអធិបតេយ្យភាពរបស់ប្រទេសស៊ូដង់ បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបន្ថែមពេលការប្រើប្រាស់ច្រកឆ្លងកាត់ព្រំដែន Adre ជាមួយប្រទេសឆាដ ដែលត្រូវបានគេមើលឃើញថាមានសារៈសំខាន់ដោយភ្នាក់ងារជំនួយសម្រាប់ការដឹកជញ្ជូនស្បៀងអាហារ និងការផ្គត់ផ្គង់ផ្សេងទៀតទៅកាន់តំបន់ដែលមានហានិភ័យនៃគ្រោះទុរ្ភិក្សនៅក្នុងតំបន់ Darfur និង Kordofan ។

អ្នកជំនាញ បានកំណត់កាលពីដើមឆ្នាំនេះថា ខណៈប្រជាជនជាង២៥លាននាក់នៅទូទាំងប្រទេសប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ផ្នែកជាច្រើនរបស់ប្រទេសកំពុងប្រឈមនឹងហានិភ័យនៃគ្រោះទុរ្ភិក្សកើនឡើង ហើយជំរំមួយនៅក្នុងតំបន់ Darfur បានស្ថិតក្នុងភាពធ្ងន់ធ្ងររួចទៅហើយ ជាផលវិបាកនៃសង្គ្រាមរវាង កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា។

ច្រកឆ្លងកាត់ Adre ដែលត្រូវបានបិទដោយបទបញ្ជាពីរដ្ឋាភិបាលគ្រប់គ្រងដោយកងទ័ព កាលពីខែកុម្ភៈ ត្រូវបានបើកឡើងវិញរយៈពេលបីខែក្នុងខែសីហា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ហើយវាពុំច្បាស់នោះទេថាតើរយៈពេលប៉ុន្មាននឹងត្រូវបន្តទៅទៀត។

សមាជិករដ្ឋាភិបាល បានតវ៉ាប្រឆាំងការបើកនេះ ដោយនិយាយថា វាអនុញ្ញាតឱ្យកងកម្លាំងគាំទ្ររហ័សយោធាបប៉ារ៉ា(RSF) ដឹកជញ្ជូនអាវុធ។ ទោះជាយ៉ាងណា កងទ័ពស៊ូដង់ពុំស្ថិតក្រោមការគ្រប់គ្រងជាក់ស្តែងនៃច្រកព្រំដែនដែលស្ថិតនៅក្នុងទឹកដីដែលដណ្តើមយកបានកាលពីឆ្នាំមុនដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ដែលគ្រប់គ្រងភាគច្រើននៅទីក្រុង Darfur នោះទេ។

អង្គការសហប្រជាជាតិ បានស្វាគមន៍ការសម្រេចនេះដោយរក្សាច្រកឆ្លងកាត់ព្រំដែន Adre ឱ្យនៅបើកចំហ រយៈពេលបីខែទៀត។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយទៅកាន់មេបញ្ជាការកងទ័ពរបស់ស៊ូដង់ លោក Abdel Fattah al-Burhan នៅខាងក្រៅកិច្ចប្រជុំកំពូលអាកាសធាតុ COP29 នៅប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃពុធ អំពីសារៈសំខាន់នៃការសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌នៅស៊ូដង់ និងជាពិសេសតាមរយៈច្រកឆ្លងកាត់ព្រំដែន Adre។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm