កងកម្លាំងគ្រប់ប្រភេទជិត២ម៉ឺននាក់ ចេញការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក

2024/11/14 06:37:38 pm        203

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញ​ត្រួតពិនិត្យ និងសំណេះសំណាល​ជាមួយកងកម្លាំងគ្រប់ប្រភេទ​នៅទីបញ្ជាការស្រាល និង​បាននាំ​យក​ថវិកា​របស់សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី ជូនដល់កងកម្លាំង​គ្រប់ប្រភេទ​ជិត២ម៉ឺននាក់​ ដែលឈរជើងនៅតាមគោលដៅនានា ដើម្បីការពារសន្តិសុខ​សណ្ដាប់ធ្នាប់​របៀបរៀប​រយសាធារណៈក្នុងព្រះរាជពិធីបុណ្យអុំទូក។

នាឱកាសនោះ អភិបាលរាជធានីភ្នំពេញបានណែនាំដល់កងកម្លាំងប្រដាប់អាវុធ​គ្រប់ប្រភេទ​ឲ្យមាន​ស្មារតីទទួលខុសត្រូវ​ ការពារនូវសន្តិសុខសុវត្ថិភាព ​សណ្តាប់ធ្នាប់​ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់​ដឹកនាំ​ជាតិកំពូលៗ ភ្ញៀវជាតិ ​និងអន្តរជាតិ និងប្រជាពលរដ្ឋ ​ដើម្បីឲ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅ​ប្រកបដោយភាពសប្បាយរីករាយ។

ឯកឧត្តម ឃួង ស្រេង បន្ថែមថា​ កងកម្លាំងប្រដាប់អាវុធចម្រុះ ចំនួនជិត២ម៉ឺននាក់ នៅតាមគោលដៅ​សំខាន់ៗ ត្រូវត្រៀមលក្ខណៈ ​បំពេញតួនាទីភារកិច្ច ​ដោយការទទួខុសត្រូវ ​ដើម្បីទទួលស្វាគមន៍ និង​ធានាការពារសុខសុវត្ថិភាព​ និងសន្តិសុខ​ជូនប្រជាពលរដ្ឋ ​ដែលមកលេងកម្សាន្តប្រកប​ដោយភាព​សប្បាយរីករាយ ​ជាមួយគ្នានេះ ​កម្លាំង​សន្តិសុខ​ដែល​ល្បាត​ការពារតាមមូលដ្ឋាន​ក៏ត្រូវយកចិត្ត​ទុក​ដាក់បង្កើន ពង្រឹងការពារលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ​ទីតាំង​អាជីវកម្មដ្ឋាន​ក៏ដូចគ្នាដែរ ព្រោះខណៈនេះប្រជាពលរដ្ឋមួយចំនួនបានចាកចេញពីផ្ទះទៅលេងកំសាន្តតាមតំបន់នានាផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        75
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm