ប្រធានជំនួយប៉ាឡេស្ទីនរបស់ UN បង្ហាញពីឆន្ទៈក្នុងការធ្វើការជាមួយរដ្ឋបាលលោក Trump

2024/11/14 07:29:27 pm        164

ដោយសភារបស់ប្រទេសអ៊ីស្រាអែល បានអនុម័តច្បាប់កាលពីខែមុន ហាមឃាត់ទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាឡេស្ទីន (UNRWA) ហើយដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ចូលកាន់តំណែងលើកទីពីរនៅពេលខាងមុខ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ បានបង្ហាញពីឆន្ទៈក្នុងការធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ។

នៅក្រោមការគ្រប់គ្រងរបស់ លោក Biden សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បានចាត់ទុកតួនាទីរបស់ទីភ្នាក់ងារ UNRWA នៅក្នុងតំបន់ហ្កាហ្សា ថា «មិនអាចខ្វះបាន»។ ទោះជាយ៉ាងណា ច្បាប់នេះ នឹងត្រូវចូលជាធរមាននៅចុងខែមករា ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក លោក Donald Trump ចូលកាន់តំណែងសម្រាប់អាណត្តិរយៈពេលបួនឆ្នាំ លើកទីពីរ។

នៅពេលត្រូវបានសួរក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធថាតើលោកនឹងទាក់ទងទៅ លោកTrump ដែរឬទេ លោក Lazzarini បាននិយាយថា «ចម្លើយខ្លីគឺ ពិតណាស់» ។ លោក បាននិយាយថា «យើងស្ថិតនៅក្នុងស្ថានភាពថ្មី ជាក់ស្តែង វាជានៅពុំទាន់ច្បាស់។ នៅគ្រប់ស្ថានភាពថ្មី យើងក៏អាចមើលឃើញឱកាសថ្មីៗផងដែរ»។

អ៊ីស្រាអែលនិយាយថា បុគ្គលិករបស់ទីភ្នាក់ងារ UNRWA បានចូលរួមនៅក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាការវាយប្រហាររបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា។ អង្គការសហប្រជាជាតិ បាននិយាយថា បុគ្គលិកទីភ្នាក់ងារ UNRWA ៩នាក់ប្រហែលជាជាប់ពាក់ព័ន្ធ ហើយត្រូវបានបណ្តេញចេញពីការងារ។ មេបញ្ជាការក្រុមហាម៉ាស់នៅប្រទេសលីបង់ដែលអ៊ីស្រាអែលបានសម្លាប់ ក៏ត្រូវបានរកឃើញថា បម្រើការងារឲ្យទីភ្នាក់ងារ UNRWA នេះដែរ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        74
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        72
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm