កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ រៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងព្រះរាជពិធីបុណ្យអុំទូក

2024/11/14 09:27:15 pm        144

ភ្នំពេញ ៖ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងកំណត់ពេលវេលា សម្រាប់ការធ្វើដំណើរដោយមធ្យោបាយ ផ្សេងៗ ដើម្បីចៀងវាងការកក់ស្ទះចរាចរណ៍ និងបានផ្តល់លទ្ធភាពការធ្វើដំណើរដោយថ្មើរជើង ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមអប អរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ។

​លោក រឿង កែវធនវុឌ្ឍិ តំណាងម្ចាស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានថ្លែងប្រាប់សារព័ត៌មានឱ្យដឹង អំពីការរៀបចំ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅល្ងាចថ្ងៃម្សិល មិញនេះថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ក្នុងឆ្នាំ ២០២៤ នេះ, គណៈគ្រប់គ្រងកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានរៀបចំសណ្តាប់ធ្នាប់ ដោយអនុវត្តន៍ តាមការណែនាំរបស់គណៈកម្មធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបានកំណត់អំពីពេលវេលា សម្រាប់ការធ្វើដំណើរឆ្លងកាត់កំពង់ ចម្លង ភ្នំពេញ-អរិយក្សត្រនេះ ដើម្បីចៀសវាងនូវការកក់ស្ទះចរាចរណ៍ ដែលនាំបង្ករឲ្យប៉ះពាល់ដល់ព្រះរាជពិធីបុណ្យអុំទូកនេះ។

លោក បានលើកឡើងបន្តថា ជាក់ស្តែងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ គណៈ គ្រប់គ្រងបានរៀបចំកំលាំងបែងចែក ទៅតាមភារកិច្ចផ្សេងៗគ្នា ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមក្នុង ព្រះ រាជពិធី ធ្វើដំណើរប្រពឹត្តិទៅដោយរលូន ក្នុងនោះសម្រាប់ការធ្វើដំណើរដោយមធ្យោបាយផ្សេងៗរួមមាន៖ កង់ ម៉ូតូ ត្រីចក្រយានយន្ត និងឡានជាដើម អាចធ្វើដំណើរចាប់ពីម៉ោង ៤ ព្រឹក រហូតដល់ម៉ោង ១០ ព្រឹក និងចាប់ពីលើម៉ោង ១០ព្រឹកទៅ គឺផ្តល់ឱកាស សម្រាប់អ្នកធ្វើដំណើរដោយថ្មើជើងតែប៉ុណ្ណោះ ក្នុងនោះបន្ទាប់ពីបញ្ចប់កម្មវិធីនៅក្នុងថ្ងៃនីមួយៗ ប្រសិនមានការអនុញ្ញាត្តិពីសមត្ថភាព ឲ្យចម្លង ម៉ូតូ ត្រីចក្រយានយន្ត និងឡានជាដើម, កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នឹងបើកឲ្យដំណើរឡើងវិញ។ ចំណែកកំពង់ចម្លងភ្នំ ពេញ-ជ្រោយចង្វារ (សុខា) នឹងត្រូវផ្អាកក្នុងរយៈពេល៣ ថ្ងៃនេះនឹង បើកដំណើរការជាធម្មតាវិញ ចាប់ពីថ្ងៃទី ១៧ តទៅ។

ជុំវិញការធ្វើដំណើរក្នុងព្រះរាជពិធីបុណ្យអុំទូកនេះដែរ, លោក រឿង កែវធនវុឌ្ឍិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែល ធ្វើដំណើរឆ្លងកាត់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ សូមអនុវត្តន៍ទៅតាមការណែនាំរបស់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ជាពិសេសអ្នក ប្រចាំការតាមគោលដៅនីមួយៗ ដើម្បីជំរុញឲ្យមានសណ្តាប់ល្អ និងធ្វើដំណើរដោយសុវត្ថិភាព ដើម្បីចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយសុវត្ថិភាព និងការសប្បាយរីករាយទាំងអស់គ្នា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        236
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm