ក្រសួងពាណិជ្ជកម្ម នឹងបន្តសហការអាជ្ញាធរមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យចំណីម្ហូបអាហារ ក្នុងអំឡុងពិធីបុណ្យអុំទូក

2024/11/14 10:43:50 pm        152

ភ្នំពេញ៖ ក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជា​ការការពារ​សុខុមាលភាព​ប្រជាពលរដ្ឋក្នុងអំឡុងការរៀបចំពិធីបុណ្យអុំទូក ​បណ្តែតប្រទីប ​និងសំពះព្រះខែ អកអំបុក មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ ​នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង ​និងបង្ក្រាបការក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម នឹងបន្តកិច្ចសហជាមួយមន្ទីរ​ពាណិជ្ជកម្ម​រាជធានីភ្នំពេញ​ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យទំនិញតាមបណ្តាស្តង់លក់​ផលិតផលទំនិញ ម្ហូបអាហារនានា ដែលអាចនឹងប៉ះពាល់ដល់សុខភាព​ប្រជាពលរដ្ឋ​ដែលជាអ្នកប្រើប្រាស់។

លោក ហេង មាលី ប្រធាន ក ប ប សាខារាជធានីភ្នំពេញ បានមានប្រសាសន៍ថា សុវត្ថិភាព​ម្ហូបអាហារ ជាកិច្ចការអត្ថិភាពរបស់រាជរដ្ឋភិបាលកម្ពុជា ហេតុនេះដើម្បីការពារផលប្រយោជន៍អ្នក​ប្រើប្រាស់ ​ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ ​ត្រូវបាន​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ​បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ​បានណែនាំជាប្រចាំ​ និង​ចង្អុល​បង្ហាញ ដល់​ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក ​នៃអគ្គនាយកដ្ឋាន ក.ប.ប. ពង្រឹង​ឱ្យខានតែបាននូវការត្រួតពិនិត្យ ​ណែនាំជាប្រចាំ ​និងនៅទូទាំងប្រទេស ដើម្បីធានាបាននូវ​ផលិតផលទំនិញម្ហូបអាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ និងបន្តអប់រំឱ្យ​ប្រតិបត្តិករ​អាជីវកម្មម្ហូបអាហារ ដែលប្រកបអាជីវកម្មរបស់ខ្លួនដោយសុចរិត និងស្វែងយល់ពីអំពើ​ល្មើស​ពាក់ព័ន្ធនឹងការប្រកបអាជីវកម្មដែលបង្កឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ក្នុងការ​ប្រើប្រាស់សារធាតុគីមីហាមឃាត់ ឬការប្រើប្រាស់លើសកម្រិតជាដើម។

លោកបានបញ្ជាក់ថា ជាក់ស្តែងក្នុងការងារថ្ងៃទី១ នៃពិធីបុណ្យអុំទូកនេះ មន្ត្រីជំនាញសាខា ក.ប.ប. បាន​ពន្យល់ណែនាំអ្នកប្រកបអាជីវកម្ម លក់រាយ និងតាមស្តង់ដែលតាំងលក់ម្ហូបអាហារ និង​សម្ភារៈប្រើប្រាស់ នៅក្នុងថ្ងៃពិធីនេះឱ្យបានយល់ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។​លើសពីនេះទៅទៀត ​ក៏បានពន្យល់ អប់រំ ណែនាំ ​ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមាន​ឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយ​កុំលាយ​បន្ថែម​នូវសារធាតុគីមីហាមឃាត់​ណាមួយ​ ដែល​មិនមាន​បទប្បញ្ញត្តិ​បច្ចេកទេស​ទៅលើផលិតផល​ម្ហូបអាហារ ​ដែលនាំឱ្យប៉ះពាល់ដល់សុខភាព ​សុវត្ថិភាពអ្នកប្រើប្រាស់ ​និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ​ឱ្យដាក់តាំងលក់ ​ផលិតផលទំនិញឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយ​ញែកដាច់​ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី ​និង​ទំនិញម្ហូបអាហារ និង​ការពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម។

ជាមួយនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា ក្នុងករណីឃើញមានផលិតផល​ដែលអាច​ប៉ះពាល់បញ្ហសុខភាព ​ដល់អ្នកទទួលទាន សូមផ្តល់ព័ត៌មានតាមប្រព័ន្ធ Hotline លេខ1266 ដោយមិនគិតលុយទេ របស់ក្រសួងពាណិជ្ជកម្ម ឬតាមបណ្តឹង CCF Complain App មកកាន់អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មដោយផ្ទាល់។

សូមបញ្ជាក់ថា​ ព្រះរាជពិធីបុណ្យអុំទូក ​បណ្តែតប្រទីប ​និងសំពះព្រះខែ ​អកអំបុក មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឆ្នាំនេះ ​មានទូកង ​សរុបចំនួន ៣៤៦ទូក បានចុះឈ្មោះចូលរួម​ប្រណាំង ​ដោយ​កីឡាករ​សរុបជាង ២ម៉ឺននាក់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        68
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        161
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm