សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងជំងឺអុតស្វា (mpox) ជុំថ្មី

2024/11/15 12:13:32 am        486

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Roger Kamba បាននិយាយកាលពីល្ងាចថ្ងៃពុធថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ដែលជាចំណុចកណ្តាលនៃការរីករាលដាលជំងឺអុតស្វា(mpox) ដែលនៅតែបន្ត នឹងចាប់ផ្តើមការចាក់វ៉ាក់សាំងជុំថ្មីមួយទៀត។ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ដែលបានកត់ត្រាអ្នកស្លាប់ជាង១.១០០នាក់ដោយសារជំងឺអុតស្វា(mpox) ចាប់តាំងពីដើមឆ្នាំ២០២៤ បានចាក់វ៉ាក់សាំងដល់មនុស្សប្រហែល ៥១.០០០នាក់។

លោករដ្ឋមន្ត្រី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Kinshasa ថា បច្ចុប្បន្ន អ្នកទាំងនេះ ត្រូវចាក់វ៉ាក់សាំងដូសទីពីរ។ លោក Kamba និយាយថា ប្រទេសកុងហ្គោ មានវ៉ាក់សាំងចំនួន ២០០.០០០ដូសនៅក្នុងដៃ ហើយរំពឹងថានឹងទទួលបានវ៉ាក់សាំងចំនួន ១០០.០០០ដូសបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ។

ប្រទេសនេះ មានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនសរុបចំនួន២,៥ លាននាក់ ដោយប្រើប្រាស់វ៉ាក់សាំងចំនួន៣,៥លានដូស។

ចាប់តាំងពីដើមឆ្នាំនេះ ករណីសង្ស័យចំនួន៤២.៩១២ករណីត្រូវបានរាយការណ៍ រួមទាំងករណីដែលបានបញ្ជាក់មានចំនួន ៩.៤៥៦ករណី និង១.១៣២នាក់ បានស្លាប់។

ប្រទេសអាហ្រ្វិកកណ្តាលមួយនេះ កំពុងប្រឈមមុខទៅនឹងអត្រាស្លាប់ខ្ពស់ ដោយសារតែការពិនិត្យរោគវិនិច្ឆ័យយឺតយ៉ាវ និងដំណើរការទទួលបានការព្យាបាលមានកម្រិត នៅក្នុងតំបន់សុខភាពមួយចំនួន នេះបើយោងតាមអង្គការសុខភាពពិភពលោក។

ជំងឺអុតស្វា(Mpox) ត្រូវបានគេស្គាល់ផងដែរថា monkeypox ជាជំងឺឆ្លង។ វាឆ្លងរាលដាលតាមរយៈ ទំនាក់ទំនងជិតស្និទ្ធ មានរោគសញ្ញាដូចជាគ្រុនក្តៅ ឡើងកូនកណ្តុរ ឈឺបំពង់ក ឈឺសាច់ដុំ កន្ទួលលើស្បែក និងឈឺខ្នង។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm