ទឹកជំនន់​ចាប់ផ្ដើម​លិច​តំបន់​ខ្លះ នៃ​ក្រុង​ប៉ោយប៉ែត តែ​មិនទាន់​ធ្ងន់ធ្ងរ​នោះទេ

2021/10/20 08:25:50 pm        419

ភ្នំពេញ​៖ ស្ថានភាព​ទឹកជំនន់ ដែល​បង្ក​មកពី​ការបើក​ទឹក​ពី​ប្រទេស​ថៃ ធ្វើ​ឲ្យ​មានការ​ជន់​លិច​នៅក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាថ្មី ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១​នេះ នៅ​មិនទាន់មាន​ការលិចលង់​ធ្ងន់ធ្ងរ​នោះទេ ។

បើតាម​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ទឹកជំនន់​កំពុង​ប៉ះពាល់​លិចលង់​ផ្ទះ​ពលរដ្ឋ​ចំនួន​៤​ភូមិ ក្នុង​ក្រុង​ប៉ោយប៉ែត ហើយ​អាជ្ញាធរ​កំពុង​ត្រៀមលក្ខណៈ ដើម្បី​ជួយសង្គ្រោះ​ពួកគាត់​ទៅកាន់​ទី​ទួល​សុវត្ថិភាព ដែល​បានរៀបចំ​រួចរាល់ ។

ប្រភព​បាន​បន្តថា ទឹកជំនន់​នេះ កើតឡើង​ក្រោយពី​អាជ្ញាធរ​ថៃ បាន​បើក​មុខទឹក​ចេញពី​ប្រទេស​របស់គេ ​បង្កឱ្យមាន​ទឹកជំនន់​ហៀរ​ចូល​មក​តាម​អូរ​ព្រំដែន​កម្ពុជា​ថៃ ហើយ​បាន​បង្ក​ឲ្យ​អ្នកស្រុក​នៅក្នុង​ក្រុង​ប៉ោយប៉ែត រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​របស់​ថៃ​នោះ ។

ពាក់ព័ន្ធ​បញ្ហា​ទឹកជំនន់​នេះ នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​ឯកឧត្តម ប៉ាន់​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក គៀត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ប្រមាណ​ជាង​៣០០​នាក់ បាន​ធ្វើ​សកម្ម​ភាព​ចុះ​តាម​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ត្រៀមលក្ខណៈ​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ ទៅកាន់​ទី​ទួល​សុវត្ថិភាព ។

ដោយនៅ​ថ្ងៃទី​២០ ខែតុលា​នេះ ទឹក​បុក​ខ្លាំង​ធ្វើ​ឲ្យ​អាជ្ញាធរ​មក​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជា​បណ្ដើរៗ ឲ្យ​រួច​ផុត​ពី​ទឹកជំនន់ ដែល​កំពុង​តែបន្ត​ការលិចលង់​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នាពេលនេះ ។

ក្នុងអំឡុង​ជួយសង្គ្រោះ​ពលរដ្ឋ​នោះ លោក គៀត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​លើក​ឡើងថា ទឹកជំនន់​កំពុង​លិចលង់​នៅក្នុង​ក្រុង​ប៉ោយប៉ែត​នេះ ​មាន​ស្ថានភាព​ធូរស្រាល​ជាង​ឆ្នាំមុន ដោយ​ឆ្នាំ​កន្លងទៅ ទឹក​ឡើង​មក​ខ្លាំង​ធ្វើ​ឲ្យ​អាជ្ញាធរ​ជួយសង្គ្រោះ​ស្ទើរ​មិនទាន់ តែ​ពេលនេះ​ពលរដ្ឋ ដែល​កំពុង​រងគ្រោះ​តាម​អូរ​ព្រំដែន​នោះ មាន​សុភាព​ដូចជា​ធម្មតា ដែល​អាច​ឲ្យ​កម្លាំង​មក​ជួយ​ពួកគាត់​បាន​ទាន់ពេលវេលា ។

លោក​បញ្ជាក់ថា មកដល់ពេលនេះ កម្លាំង​អាជ្ញាធរ​បាន​ជួយ​ពលរដ្ឋ​បាន​ជាង ៨០​គ្រួសារ​ហើយ តែ​អាជ្ញាធរ​កំពុងតែ​ត្រៀម​អន្តរាគមន៍ ​បើសិនជា​ទឹក​ឡើង​មក​ខ្លាំង​ដូច​ឆ្នាំ មុន​គឺ​អាជ្ញាធរ​នឹង​ជួយ​ពួកគាត់​មក​ទី​ទូល​សុវត្ថិភាព​ជាបន្ទាន់ ។

សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ឆ្នាំ​២០២១​នេះ អាជ្ញាធរខេត្ត​ស្រះកែវ​ នៃ​ប្រទេស​ថៃ បាន​ប្រកាស​ជូនដំណឹង​ថា ខ្លួន​នឹង​បង្ហៀរទឹក​ចេញពី​មូលដ្ឋាន នៃ​ខេត្ត​ស្រះកែវ​ ហូរ​ចូល​តាម​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ក្រោយមក​គេ​ក៏បាន​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​ចំនួន​៤​ភូមិ​ ក្នុងនោះ មាន​ភូមិ​ប៉ោយប៉ែត ភូមិ​ក្បាលកោះ ភូមិ​អូរជ្រៅ ភូមិ​គីឡូម៉ែត្រ​លេខ​៤ បាន​រង​គ្រោះជា​បណ្ដើរៗ ដោយសារតែ​ជំនន់​ទឹកភ្លៀង​ដែល​ហូរ​មកពី​ប្រទេស​ថៃ​នោះ ៕​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm