Real Madrid បំបាក់ Shakhtar Donetsk ខណៈ Inter Milan បញ្ចប់​ជ័យជំនះ​របស់ Sheriff Tiraspol

2021/10/20 08:31:44 pm        83

​បាល់ទាត់៖ ​​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Real Madrid ធ្វើដំណើរ​ទៅយក ៣ពិន្ទុ​ពី​ទឹកដី​អ៊ុយ​ក្រែ​ន Shakhtar Donetsk ក្នុង​ជុំ​ទី៣ វគ្គ​វិល​ជុំ​ក្នុង​ពូ​ល D ដោយ​ជ័យជំនះ ៥-០​។ ​គ្រាប់​ដំបូង​របស់ Real Madrid គឺជា​កា​ដូរ​របស់​ម្ចាស់ផ្ទះ Shakhtar ដោយ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់ Sergiy Kryvstov នាទី​ទី៣៧ ខណៈ​បួន​គ្រាប់​ផ្សេងទៀត​កើតឡើង​នៅ​វគ្គ​ទី២​។

​​លេង​បាន ៦នាទី​ក្រោយ​ចាប់ផ្តើម​វគ្គ​ទី២ Vinicius Junior រកបាន​ពីរ​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី៥១ និង ៥៦ មុនពេល​ដែល Rodrygo រកបាន​គ្រាប់​នាំមុខ ៤-០ នៅ​នាទី​ទី៦៤ និង​គ្រាប់​ចុងក្រោយ​ដោយ Karim Benzema នាទី​ទី៩០+១​។ ​ពីរ​គ្រាប់​របស់ Vinicius Junior គឺជា​លើកដំបូង​ដែល​ស៊ុត​បញ្ចូល​ទី​នៅ UEFA Champions League រដូវ​កាល​នេះ និង​គ្រាប់​ទី៧ ក្នុងចំណោម ៩ប្រកួត​ចុងក្រោយ​គ្រប់​ក្របខណ្ឌ​ឱ្យ Real Madrid​។ ​ជ័យជំនះ​នេះ​មានន័យថា Real Madrid ឡើងមក​លេខ២ ក្នុង​ពូ​ល D នេះ​មាន ៦ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លើ​គេ​ក្នុង​ពូ​ល Sheriff Tiraspol ខណៈ Shakhtar Donetsk ឈរ​ក្រោម​គេ​មាន ១ពិន្ទុ​។

​​ចំណែក​មួយគូ​ទៀត​ក្រុម​ជើងឯក Serie A Inter Milan បានបញ្ចប់​ដំណើរ​ជោគជ័យ​របស់​ក្រុម​បង្ហាញខ្លួន​ថ្មី​របស់ម៉ុ​ល​ដូ​វ៉ា Sheriff Tiraspol ដោយ​ជ័យជំនះ ៣-១​។ ​Edin Dzeko បើក​ការនាំ​មុខមុន​ឱ្យ​ម្ចាស់ផ្ទះ Inter Milan នៅ​នាទី​ទី៣៤ តែ Sheriff ដែល​ឈ្នះ​ពីរ​ប្រកួត​ដំបូង​មកហើយ​នោះ​ក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី៥២ ដោយ Sebastian Thill​។ ​យ៉ាងណាក្តី Arturo Vidal និង Stefan de Virj រកបាន​ម្នាក់​មួយគ្រា​ប់​ឱ្យ Inter Milan នៅ​នាទី​ទី៥៨ និង ៦៧ ធ្វើឱ្យ Inter Milan រកបាន​ជ័យជំនះ​ដំបូង​ក្នុង​ពូ​ល D នេះ​ឡើងមក​លេខ៣ មាន ៤ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm