របាយការណ៍ក្រុមឃ្លាំមើលសិទ្ធិមនុស្សចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមលើអ្នកជម្លៀសខ្លួននៅហ្កាហ្សា

2024/11/15 05:55:52 pm        57

 ក្រុមឃ្លាំងមើលសិទ្ធិមនុស្ស បាននិយាយថា អ៊ីស្រាអែល បណ្តាលឲ្យមានការជម្លៀសខ្លួនទាំងបង្ខំរបស់ជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សា ដោយពួកគេប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។

 ក្រុមឃ្លាំមើលសិទ្ធិមនុស្ស និយាយថា ការស៊ើបអង្កេតរបស់ពួកគេបង្ហាញថា អ៊ីស្រាអែលពុំបានបង្ហាញកិច្ចខិតខំបំលាស់ទីជនប៉ាឡេស្ទីនឲ្យឈានដល់លក្ខខណ្ឌត្រូវការនោះឡើយ ក្រោមច្បាប់អន្តរជាតិ ។

 លោក Adam Coogle គឺជាអនុប្រធានអង្គភាពប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងរបស់ក្រុមឃ្លាំមើលសិទ្ធិមនុស្ស និយាយថា អ៊ីស្រាអែល ពុំបានឈានដល់បន្ទុករបស់ខ្លួននោះឡើយ ។ ដូច្នេះហើយពួកគេបានធ្វើឲ្យមានការជម្លៀសខ្លួនទាំងបង្ខំ ហើយអនុលោមតាមគោលនយោបាយរដ្ឋ វាគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។

 ជាការឆ្លើយតបនឹងការចោទប្រកាន់បែបនេះ អ៊ីស្រាអែល បាននិយាយថា ក្រុមមួយនេះ ប្រើប្រាស់វោហាសាស្រ្តខុសបែបបទដែលប្រាស់ចាកពីការពិតទាំងស្រុង ។

 គួរឲ្យដឹងថា អ៊ីស្រាអែល បានវាយប្រហារតំបន់ហ្កាហ្សាស្រ្ទីប កាលពីរយៈពេលជាង ១ឆ្នាំមុន ក្រោយក្រុមប្រដាប់អាវុធហាម៉ាស់ វាយឆ្មក់តំបន់សហគមន៍នៅភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥០នាក់ ។

 យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក យុទ្ធនាការសឹករបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ៤៣.៥០០នាក់ ។

 ប្រតិបត្តិការសឹកនេះ បានបំផ្លិចបំផ្លាញស្ទើទាំងស្រុងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងដែនដីបិទច្រកមួយនេះ បង្ខំឲ្យមនុស្សភាគច្រើននៃពលរដ្ឋ ២,៣លាននាក់ ជម្លៀសខ្លួនជាច្រើនលើកច្រើនសារ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        81
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        117
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm