ក្រុម​អន្ធពាល​ហៃ​ទី​ទាមទារ​ប្រាក់ ១៧​លាន​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​សាសនទូត​អាមេរិក ​និង​កាណាដា​ដែល​ត្រូវ​ចាប់ជំរិត​

2021/10/20 08:55:58 pm        400

​ហៃទី៖ កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​អស់សង្ឃឹម​បាន​បន្ត​កាលពី​ថ្ងៃ​អង្គារ ​ដើម្បី​ជួយសង្គ្រោះ​ក្រុម​សាសនទូត ភាគច្រើន​ជា​ជនជាតិ​អាមេរិក ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុម​អន្ធពាល​ឧក្រិដ្ឋជន​នៅ​ប្រទេស​ហៃ​ទី​។ ភ្នាក់ងារ FBI កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​ប្រទេស ក្នុង​តំបន់​កា​រ៉ា​អ៊ី​ប​ដ៏​តូច​មួយ​នេះដើម្បី​ស្វែងរក​ជនជាតិ​អាមេរិក​ចំនួន ១៦នាក់ និង​ជនជាតិ​កាណាដា​ម្នាក់ដែល​ត្រូវបាន​ចាប់ជំរិត​កាលពី​ថ្ងៃ​សៅរ៍​។

​ប្រភព​រដ្ឋាភិបាល​ជាន់ខ្ពស់​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន CBS News ថា ​ក្រុម​ជន​អន្ធពាល​នេះ​បាន​ទារ​ប្រាក់​ចំនួន ១​លាន​ដុល្លារ​ក្នុង​ចំណាប់ខ្មាំង​ម្នាក់ៗ​សរុប​ចំនួន ១៧​លាន​ដុល្លារជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ក្រុម​សាសនទូត ឬ​អ្នក​ផ្សព្វផ្សាយ​សាសនា​។ ចំនួន​ទឹកជា​ប្រាក់​ដុល្លារ​ត្រូវ​បាន​រាយការណ៍​ជា​លើកដំបូង​ដោយសារ​ព័ត៌មាន The Wall Street Journal។ ​ក្រុម​សាសនទូតមកពី​អង្គការ​គ្រឹ​ស្ត​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ Ohio ត្រូវ​បាន​គេ​ចាប់ជំរិត​នៅ​ខាង​ក្រៅ​រដ្ឋធានី​ Port-au-Prince​ ប្រទេស​ហៃ​ទី​។ លោក Manuel Bojorquez អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​ទូរទស្សន៍ CBS News និង​ក្រុម​របស់​ការងារ​របស់​លោក​នៅ​ក្នុង​ទីក្រុង អាច​ទទួល​បាន​លេខ​ទូរស័ព្ទ​មួយ​ពី​មេក្រុម​អន្ធពាល​ដែល​មាន​ឈ្មោះថា "400 Mawozo" ដែល​ក្រុម​អាជ្ញាធរ​ជឿ​ជាក់​ថា​ នៅ​ពី​ក្រោយ​ការ​ចាប់​ជំរិត​នេះ​។

ទូរទស្សន៍ CBS News បាន​ទូរស័ព្ទ​ទៅកាន់​លេខ​នោះ ហើយ​មាន​បុរស​ម្នាក់​បាន​លើក​ទូរស័ព្ទ​និយាយ ប៉ុន្តែ​លោក​បាន​ដាក់​ទូរស័ព្ទ​ចុះ​វិញ បន្ទាប់ពី​ភាគី​ម្ខាង​ទៀត​លែង​និយាយ​។​ ​កាលពី​ថ្ងៃ​ចន្ទ ​ជនជាតិ​ហៃ​ទី​បាន​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង Port-au-Prince ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វិបត្តិ​ជាច្រើន​ដែល​កំពុង​ជួបប្រទះ រួម​ទាំង​ការ​កើន​ឡើង​នៃ​ការ​ចាប់​ជំរិត​ដោយ​ហិង្សា រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ និង​ការ​ធ្វើ​ឃាត​ប្រធានាធិបតី​របស់​ពួកគេ​កាលពី​រដូវ​ក្តៅ​ជាដើម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        258
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        300
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        279

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm