បើសិនជារដ្ឋក្រីក្រ ងាកទៅរកថាមពលស្អាតជាងនេះ និងការពារប្រឆាំងអាកាសធាតុអាក្រក់បំផុត ថវិកាយ៉ាងហោច ១សែនកោដិដុល្លារក្នុង ១ឆ្នាំ នឹងត្រូវការនៅដំណាច់ទសវត្សរ៍នេះ ។
វាគឺជាការព្រមានមួយដល់ក្រុមចរចានៅក្នុងកិច្ចប្រជុំអាកាសធាតុ COP29 ស្របពេលដែលលុយក្លាយជាចំណុចផ្តោតសំខាន់កណ្តាលនៃកិច្ចប្រជុំអាកាសធាតុរៀបចំឡើងនៅក្នុងប្រទេសអាស៊ែបៃហ្សង់ ។
ប៉ុន្តែកិច្ចចរចានៅកិច្ចប្រជុំអាកាសធាតុរបស់អង្គការសហប្រជាជាតិ(UN)មួយនេះ គ្របដណ្តប់ដោយជម្លោះនយោបាយទៅវិញ ។
រដ្ឋមន្រ្តីអាកាសធាតុបារាំង បានលុបចោលដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កិច្ចប្រជុំកំពូលមួយនេះ ក្រោយប្រធានាធិបតីអាស៊ែបៃហ្សង់ បានចោទប្រកាន់បារាំងពីបទឧកិ្រដ្ឋ នៅដែនដីត្រួតត្រារបស់ពួកគេ ក្នុងតំបន់ការ៉ាអ៊ីប ។
ខណៈពេលនោះដែរ រដ្ឋាភិបាលអាហ្សង់ទីន បានដកក្រុមអ្នកចរចារបស់ពួកគេចេញពីកិច្ចប្រជុំមួយនេះ បើទោះបីជាគេពុំបានដឹងពីមូលហេតុក៏ដោយ ។ នេះបើយោងតាមការអះអាងរបស់មន្រ្តីការទូត ២រូបនៅព្រឹត្តការណ៍មួយនេះ ។
កាលពីមុនប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei ធ្លាប់ចាត់ទុកការឡើងកម្តៅផែនដីថាជាការបោកបញ្ឆោតតែប៉ុណ្ណោះ ៕


