រដ្ឋមន្ត្រី៖ អ៊ីស្រាអែលរំពឹងថា លោក Trump នឹងប្រកាន់ជំហរតឹងរ៉ឹង ចំពោះអ៊ីរ៉ង់

2024/11/15 06:28:17 pm        71

សមាជិកជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល បាននិយាយថា អ៊ីស្រាអែលរំពឹងថា រដ្ឋបាល លោក Donald Trump នាពេលខាងមុខ នឹងប្រកាន់ជំហរយ៉ាងតឹងរ៉ឹង ចំពោះអ៊ីរ៉ង់ និងមហិច្ឆតាធ្វើអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ដែលនឹងបង្កើតឱកាស ដើម្បីឲ្យមានកិច្ចព្រមព្រៀងសន្តិភាពបន្ថែមទៀតជាមួយប្រទេសជិតខាងអារ៉ាប់។

ហើយជាមួយគ្នានេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters រដ្ឋមន្ត្រីថាមពល លោក Eli Cohen ក៏បានប្រាប់ផងដែរថា ប្រទេសអ៊ីស្រាអែលកាន់តែខិតជិតនឹងការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា នៅក្នុងប្រទេសលីបង់ ហើយរុញក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ឲ្យនៅឆ្ងាយពីព្រំដែន ខណៈដែលទទូចថា អ៊ីស្រាអែលរក្សាសិទ្ធិធ្វើសកម្មភាពយោធា ប្រសិនបើខ្លួនត្រូវបានរំលោភបំពាន។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានជាប់ក្នុងសង្រ្គាមពហុសមរភូមិ ចាប់តាំងពីក្រុមហាម៉ាសដែលត្រូវបានគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយលុកពីតំបន់ហ្កាហ្សាមកលើអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ហើយក្រុមហេសបូឡាបានចាប់ផ្តើមវាយប្រហារនៅថ្ងៃបន្ទាប់។ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោក នៅតំបន់ហ្កាហ្សា ហើយក្នុងប៉ុន្មានខែថ្មីៗនេះ បានបង្កើនប្រតិបត្តិការរបស់ខ្លួន នៅភាគខាងត្បូងប្រទេសលីបង់។

លោក Cohen បានលើកឡើងថា ប្រធានាធិបតីអាមេរិកនាពេលខាងមុខ គឺលោក Trump បាន និងកំពុងតែងតាំងបុគ្គលិកជាន់ខ្ពស់ដែល «ប្រាកដណាស់ គាំទ្រដល់វិធានការដែលត្រូវបានកំណត់ ចំពោះអ៊ីរ៉ង់»។

អំឡុងពេលធ្វើយុទ្ធនាការរបស់លោក លោក Trump បាននិយាយថា គោលនយោបាយរបស់លោកប្រធានាធិបតី Joe Biden ដែលមិនអនុវត្តទណ្ឌកម្មនាំចេញប្រេងយ៉ាងតឹងរ៉ឹង បានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនចុះខ្សោយ និងបានជួយពង្រឹងទីក្រុងតេអេរ៉ង់ ដោយអនុញ្ញាតឲ្យប្រទេសនេះលក់ប្រេង ប្រមូលប្រាក់ និងពង្រីកការស្វែងរកនុយក្លេអ៊ែរ និងឥទ្ធិពលតាមរយៈកងជីវពលប្រដាប់អាវុធ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        241
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        283
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        262

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm