Al Hilal ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ AFC Champions League លើក​ទី៣ ក្នុង​រយៈពេល ៥ឆ្នាំ​ចុងក្រោយ​

2021/10/20 09:03:44 pm        114

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត Al Hilal បាន​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្រប​ខណ្ឌ​ក្លិប​កំពូល​អាស៊ី AFC Champions League ជា​លើក​ទី​៣ ក្នុង​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ​បន្ទាប់ពី​យកឈ្នះ​ក្រុម​រួម​លី​គ Al Nassr ២-១​។ ​​ជំនួប​ក្រុម​ទាំងពីរ​ធ្វើឡើង​នៅ​កីឡដ្ឋាន Mrsool Park ទីក្រុង Riyadh ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​ដែលជា​ជំនួប Riyadh Derby​។

​​Moussa Marega បើក​ការនាំ​មុខមុន​ឱ្យ Al Hilal នៅ​នាទី​ទី១៧ ដែលជា​គ្រាប់​ដំបូង​របស់គេ​នៅ AFC Champions League មុនពេល​ដែល Al Nassr កាន់តែ​យ៉ាប់យ៉ឺន​នៅពេល Ali Al Lajami ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត​ក្រោយ​កំហុស​លើ Marega នៅ​ចុង​វគ្គ​ទី១​។ ​​ទោះបី​ជាមាន​គ្នា​តិចជាង​ក៏ពិតមែន Al Nassr ក៏​នៅតែ​អាច​រកបាន​គ្រាប់​តាម​ស្មើ​វិញ​នៅ​វគ្គ​ទី២ នាទី​ទី៥០ ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់ Anderson Talisco​។ ​​យ៉ាងណាក្តី Al Hilal នៅតែមាន​ប្រៀប​ និង​រកបាន​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៧១ ដោយ Salem Al-Dawsari​។​​ ​ជ័យ​ជំនះ​នេះ​ធ្វើឱ្យ Al Hilal ឡើងទៅ​អង្គុយចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មុន​ រង់ចាំ​ជួប​ជាមួយ​ក្រុម​ឈ្នះ​រវាង​ក្រុម​កូរ៉េខាងត្បូង​ទាំងពីរ Pohang Steeler និង Ulsan Hyundai ដែល​ជួបគ្នា​យប់​នេះ​។​ ​​រំលឹកថា Al Hilal បាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ ៣លើក​រួចមកហើយ​រាប់​ពី​ឆ្នាំ២០១៧ តែ​ចាញ់​នៅ Urawa Red នៅ​វគ្គ​ផ្តាច់ព្រ័ត្រ និង​ឆ្នាំ២០១៩ ជា​ជើងឯក​ក្រោយ​សងសឹក Urawa Red របស់​ជប៉ុន​បានសំរេច​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm