គ្រប់ម្ចាស់ស្តង់ពិព័រណ៌ទំនិញ សេវាកម្មនៅកោះពេជ្រ បង្ហាញភាពកាក់កប ក្រោយមានពលរដ្ឋចូលទស្សនាច្រើន

2024/11/15 09:48:24 pm        98

ភ្នំពេញ ៖ គ្រប់បណ្តាស្តង់តាំងពិព័រណ៌ នៅមជ្ឈមណ្ឌលពិព័រណ៌សន្និបាតកោះពេជ្រ គ្រប់អាជីវករ បានបង្ហាញពីភាពកាក់កប និងមានក្តីសប្បាយរីករាយ ការតាំងលក់ផលិតផល និងសេវាកម្ម របស់ខ្លួន ខណៈនៅយប់ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ មានពលរដ្ឋចូលទស្សនាច្រើន គាំទ្រទិញផលិតផលអស់ច្រើន និងបានជំរុញពលរដ្ឋនានាចង់ចាំ និងស្គាល់ផលិតផលពិតពីក្រុមហ៊ុន ដើម្បីងាយទិញប្រើប្រាស់នៅពេលក្រោយទៀត។

​បណ្តាម្ចាស់ស្តង់ពិព័រណ៌លក់ទំនិញ បានថ្លែងប្រាប់BTV នៅថ្ងៃទី១៤ខែវិច្ឆិកានេះថា នៅដំណើរការបើកស្តង់ពិព័រណ៌លក់ និងផ្សព្វផ្សាយផលិតផល អមដោយមានការប្រគំតន្ត្រីខ្នាតធំរបស់ទូរទស្សន៍បាយ័ន នៅកោះពេជ្រផងដែរនេះ គឺគ្រប់អាជីវករ បាននាំគ្នាផ្សព្វផ្សាយ និងផ្តល់ការPROMOTION លក់បញ្ចុះតម្លៃ ឬ ទិញ១ មានថែមជូន១ ឬថែម២ និងបានទទួលការគាំទ្រទិញច្រើន ខណៈនៅថ្ងៃដំបូងព្រះរាជពិធីបុណ្យអុំទូក នៅកោះពេជ្រមានពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើនកុះករអញ្ជើញចូលទស្សនាដើរកម្សាន្ត។

ពលរដ្ឋ ថ្លែងដូចគ្នាដែរថា យប់ថ្ងៃទី១ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គឺមានពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិ អញ្ជើញដើរកម្សាន្តនៅកោះពេជ្រច្រើនកុះករ ដើរមើលការប្រគំតន្ត្រី ដើរមើលស្តង់ពិព័រណ៌ដើម្បីស្គាល់ពីផលិតផលនានាដែលផលិតនៅក្នុងស្រុក និងក្រៅស្រុក ពិសេសគឺបានដើរភ្លក់ពិសារ ម្ហូបអាហារភេសជ្ជៈ មិនគិតថ្លៃ និងមានការទិញច្រើន ធ្វើឲ្យពលរដ្ឋទាំងអស់គ្នា ស្គាល់ពីផលិតផលពិតៗរបស់ក្រុមហ៊ុនជាច្រើន។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ នៅមុខឆាកប្រគំតន្ត្រីទូរទស្សន៍បាយ័ន នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ គឺមានស្តង់ពិព័រណ៌តាំងបង្ហាញទំនិញ និងសេវាកម្ម របស់រដ្ឋ និងឯកជន ប្រមាណជាង ១៥០ស្តង់ និងស្តង់លក់ទំនិញផ្សេងៗរបស់ពលរដ្ឋជាច្រើនទៀត។

ឈ្មោះ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm