ក្រុមហាម៉ាសត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់ ខណៈអ៊ីស្រាអែលបង្កើនការវាយលុកលើដែនដីហ្កាហ្សា

2024/11/16 03:49:09 pm        60

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃសុក្រទី១៥ វិច្ឆិកាថា ក្រុមនេះបានត្រៀមខ្លួនជាស្រេចសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សាដោយជំរុញឱ្យប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ដាក់សម្ពាធអ៊ីស្រាអែល ខណៈប្រទេសនេះនៅតែបន្តវាយលុកដែនដីប៉ាឡេស្ទីន។

ការជំរុញនេះកើតឡើងជិតមួយសប្តាហ៍បន្ទាប់ពីកាតា ដែលជាម្ចាស់ផ្ទះនៃការចរចាបទឈប់បាញ់ក្នុងដែនដីប៉ាឡេស្ទីនបានប្រកាសថាខ្លួនកំពុងផ្អាកតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលក្នុងសង្គ្រាម និងជំរុញឱ្យភាគីទាំងអស់បង្ហាញភាពស្មោះត្រង់ក្នុងការបញ្ចប់សង្រ្គាមនេះ។

សមាជិកការិយាល័យនយោបាយ ក្រុមហាម៉ាសមានមូលដ្ឋាននៅទីក្រុងដូហាប្រទេសកាតា លោក Bassem Naim បានប្រាប់សារព័ត៌មាន AFP ថា ក្រុមហាម៉ាសបានត្រៀមខ្លួនជាស្រេចដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប ប្រសិនបើសំណើបទឈប់បាញ់ត្រូវបានបង្ហាញ និងក្នុងលក្ខខណ្ឌដែលត្រូវបានគោរពដោយអ៊ីស្រាអែល។

យើងអំពាវនាវឱ្យរដ្ឋបាលអាមេរិក និងលោក Trump ដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែលឱ្យបញ្ចប់ការឈ្លានពាននេះ ។

លោកបានបន្ថែមថា ក្រុមហាម៉ាសបានជូនដំណឹងដល់អ្នកក្រុមសម្របសម្រួលថា វាជាការពេញចិត្តចំពោះសំណើណាមួយដែលបានដាក់ជូន ដែលនឹងនាំឱ្យមានបទឈប់បាញ់ជាក់លាក់ និងការដកទ័ពចេញពីតំបន់ហ្កាហ្សាស្ទ្រីប ដោយអនុញ្ញាតឱ្យមានការវិលត្រឡប់មករបស់ជនភៀសខ្លួន កិច្ចព្រមព្រៀងដ៏ច្បាស់លាស់សម្រាប់ការដោះដូរអ្នកទោស ការចូលទៅដល់នៃជំនួយមនុស្សធម៌ និងការកសាងដែនដីនេះឡើងវិញ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm