​​ ក្រុមកីឡាករចាប់ផ្ដើមនាំយកទូកត្រឡប់ទៅស្រុកកំណើតវិញក្រោយចប់ព្រះរាជពិធីបុណ្យអុំទូក

2024/11/17 06:43:32 pm        89

ភ្នំពេញ ៖ព្រះរាជពិធីបុណ្យអុំទូក រយៈពេលទាំង ៣ថ្ងៃ ត្រូវបានបិទបញ្ចប់ ក្រុមកីឡាករក៏ចាប់ផ្ដើមនាំយកទូករបស់ខ្លួនវិលទៅស្រុកកំណើតវិញ។ ទូកខ្លះត្រូវបានដឹកសណ្ដោងនៅតាមទន្លេ រីឯទូកខ្លះត្រូវបានស្ទូចមកខាងលើដើម្បីដឹកជញ្ជូនតាមផ្លូវគោក។

​នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកានេះ ក្រុមកីឡាករទូក កំពុងមមាញឹក ក្នុងការរៀបចំឥវ៉ាន់ ក៏ដូចជាស្ទូចទូករបស់ខ្លួនឡើងមកខាងលើ ដើម្បីបន្តដឹកជញ្ជូនតាមផ្លូវគោក រីឯទូកខ្លះត្រូវបានរៀបចំដឹកសណ្ដោងនៅតាមទឹក។ មុននឹងចាកចេញទៅស្រុកកំណើតវិញនេះ ក្រុមកីឡាករទូក ដែលអញ្ជើញមកពីខេត្ត បន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលត្រូវដឹកជញ្ជូនទូករបស់ខ្លួនតាមផ្លូវគោក បានបង្ហាញនូវស្នាមញញឹម ភ្ជាប់ជាមួយសប្បាយរីករាយ ក្នុងការចូលរួមព្រះរាជពិធីបុណ្យអុំទូកទាំង ៣ថ្ងៃនេះ។ 

ក្រុមកីឡាករបង្ហាញការពេញចិត្តចំពោះការរៀបចំ ពេញចិត្តចំពោះការគាំទ្រ ទោះបីការប្រកួតត្រូវប្រើប្រាស់កម្លាំងច្រើនយ៉ាងណាក្ដី ក៏ពួកគាត់នៅតែទទួលបានភាពសប្បាយរីករាយផងដែរ។ ការដឹកជញ្ជូនទូកត្រឡប់ទៅស្រុកកំណើតវិញនេះ គឺប្រើប្រាស់ពេលវេលាជាច្រើនម៉ោង សម្រាប់ពួកគាត់ដែលនៅខេត្តឆ្ងាយ។ ជាក់ស្ដែងសម្រាប់ពួកគាត់នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ អាចទៅដល់ស្រុកកំណើតនៅពេលមេឃងងឹត។

ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកទាំង ៣ថ្ងៃកន្លងទៅនេះ បានផ្ដល់ជាសប្បាយរីករាយ និងស្រូបទាញពលរដ្ឋ និងភ្ញៀវទេសចរបរទេសជាច្រើនចូលរួមកម្សាន្ត។ ជាក់ស្ដែង លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានប្រាប់ BTV នាព្រឹកនេះ ថា ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសជាង ៦លាននាក់។

អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        23
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm