ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ចុះពិនិត្យកន្លែងស្នាក់នៅ របស់កងទ័ពឡាវ-វៀតណាមដែលមកចូលរួមលំហាត់សមយុទ្ធជាមួយកងទ័ពកម្ពុជា

2024/11/17 07:20:41 pm        172

កំពង់ឆ្នាំង ៖ ឧត្តមសេនីយ៍ឯក ម៉ឺង ពន្លក អគ្គនាយកអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការធានា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះពិនិត្យកន្លែងស្នាក់នៅ និងម្ហូបអាហាររបស់កងទ័ពឡាវ និងវៀតណាមដែលមកចូលរួមលំហាត់សមយុទ្ធជាមួយកងទ័ពកម្ពុជាដែល គ្រោងនឹងធ្វើឡើងរយៈពេល១សប្តាហ៍ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នំាង។

កងទ័ពកម្ពុជា ឡាវ និងវៀតណាម នឹងធ្វើសមយុទ្ធរួមគ្នារយៈពេល១សប្តាហ៍ដោយចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង លើរបៀបវារៈការគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសផ្តោតលើការបាក់រលំអគារតែម្តង។ 

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលកងទ័ពនៃប្រទេសទាំងបី(កម្ពុជា -ឡាវ-វៀតណាម) បានធ្វើសមយុទ្ធរួមគ្នាជាលក្ខណៈទ្រង់ទ្រាយធំ ដោយលើកទី១គឺបានធ្វើឡើងកាលពីឆ្នំា២០១៩ ដោយភាគីឡាវធ្វើជាម្ចាស់ផ្ទះ និងលើកទី២ ធ្វើឡើងនៅខេត្តកូនទុមប្រទេសវៀតណាមនាចុងឆ្នាំ២០២៣កន្លងទៅនិងលើកទី៣នេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុហត្ថនៅភ្នំជុំសែន រីករាយ ខេត្តកំពង់ឆ្នាំង។ លំហាត់ សមយុទ្ធនេះ កងទ័ពឡាវ នឹងចូលរួមចំនួនជាង៦០នាក់ វៀតណាមជាង៦០នាក់ ខណៈកងទ័ពកម្ពុជា ដែលជាម្ចាស់ផ្ទះនោះគឺមានជិតមួយពាន់នាក់។

ការដែលក្រសួងការពារជាតិ និងប្រទេសទាំងបីឯកភាពឲ្យមានការធ្វើលំហាត់ហ្វឹកហ្វឺននេះ ក៏ដើម្បី

ផ្តល់ឱកាសដល់កងទ័ពប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ។សមយុទ្ធសង្គ្រោះរវាងប្រទេសទាំង ៣ បានផ្តោតលើការសង្គ្រោះតាមទឹក និងផ្លូវគោក។ ការអនុវត្តការស្វែងរក និងជួយសង្គ្រោះក្នុងការឆ្លើយតបទៅនឹងទឹកជំនន់ ការរអិលបាក់ដី ការដួលរលំអគារ និងការលេចធ្លាយសារធាតុគីមីជាដើម៕

អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm