[UPDATE] ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាកើនដល់ ៤៣.៧៩៩នាក់

2024/11/17 09:32:44 pm        59

អាជ្ញាធរសុខាភិបាលមានមូលដ្ឋាននៅដែនដីហ្កាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ចំនួនពលរដ្ឋប៉ាឡេស្ទីនស្លាប់ពីការវាយប្រហារនៅតែបន្តរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាបានកើនឡើងដល់៤៣.៧៩៩នាក់ និងជាង ១០៣.៦០០នាក់ នាក់បានរងរបួស។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាបានបណ្តាលឱ្យមនុស្ស ៣៥ នាក់ស្លាប់ និង ១១១ នាក់រងរបួស។ 

ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតែបន្តឥតឈប់ និងការបិទផ្លូវ បានរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលដល់តំបន់ហ្កាហ្សា។

យោងតាមទិន្នន័យថ្មីៗពីកម្មវិធីស្បៀងអាហារពិភពលោក បីភាគបួននៃប្រជាជនហ្កាហ្សា ពឹងផ្អែកលើជំនួយស្បៀងអាហារដើម្បីរស់។

អង្គការសហប្រជាជាតិ និងទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិបានព្រមានថា ជំនួយគឺស្ថិតក្នុងកម្រិតទាបបំផុត ខណៈការផ្គត់ផ្គង់សំខាន់ៗ ជាពិសេសនៅតំបន់ហ្កាហ្សាភាគខាងជើង មិនអាចទៅដល់អ្នកដែលត្រូវការជំនួយបានទេ។

របាយការណ៍មួយពីក្រុមមនុស្សធម៌បង្ហាញពីកង្វះខាតស្បៀងអាហារ ទឹក និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តយ៉ាងធ្ងន់ធ្ងរនៅក្នុងដែនដីប៉ាឡេស្ទីនឡោមព័ទ្ធដោយអ៊ីស្រាអែល។ លើសពីនេះទៀត ស្ថានភាពនៅតាមជំរំជនភៀសខ្លួនគឺធ្ងន់ធ្ងរ ដោយពុំមានកន្លែងរស់នៅមានអនាម័យ ហើយសម្ភារៈមូលដ្ឋានដូចជាតង់ និងភួយជាដើម តែងតែខ្វះខាត៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        49
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        48
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm