លោកប្រធានាធិបតីចិន Xi Jinping បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែបន្តរិះរកវិធីត្រឹមត្រូវសម្រាប់ប្រទេសធំៗទាំងពីរ ដើម្បីឲ្យទទួលបានភាពសុខដុមជាមួយគ្នាក៏ដូចជាការរួមរស់ដោយសន្តិភាពយូរអង្វែង ។
លោក Xi បានថ្លែងបែបនេះអំឡុងជំនួបរបស់លោកជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅក្រៅកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣១ នៅរដ្ឋធានីលីម៉ា(Lima) ប្រទេសប៉េរូ។
លោកប្រធានាធិបតីចិនរូបនេះបានគូសបញ្ជាក់ថា គន្លងនៃទំនាក់ទំនងចិន-អាមេរិក បានបង្ហាញពីសុពលភាពនៃបទពិសោធន៍ និងការបំផុសគំនិតទាំងនេះពីទំនាក់ទំនងការទូតរយៈពេល៤៥ ឆ្នាំកន្លងមកហើយ។
នៅពេលប្រទេសទាំងពីរចាត់ទុកគ្នាជាដៃគូទៅវិញទៅមក និងស្វែងរកចំណុចរួម ខណៈការបញ្ឈប់ការខ្វែងគំនិតគ្នា ទំនាក់ទំនងរបស់មហាអំណាចទាំង២ នឹងមានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់។ ប៉ុន្តែប្រសិនបើចិន និងអាមេរិក បន្តចាត់ទុកគ្នាជាគូប្រជែង ហើយបន្តការប្រកួតប្រជែងដ៏សាហាវ នោះបានត្រឹមធ្វើឱ្យទំនាក់ទំនងនេះកាន់តែយ៉ាប់យ៉ឺនទៅវិញទេ។
ខ្ញុំតែងតែជឿជាក់ថា ទំនាក់ទំនងចិន-អាមេរិក ដែលមានស្ថិរភាព ជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតរបស់ពិភពលោក គឺមានសារៈសំខាន់មិនត្រឹមតែចំពោះផលប្រយោជន៍របស់ប្រជាជនចិន និងអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់អនាគត និងជោគវាសនារបស់មនុស្សជាតិទាំងមូលផងដែរ៕


