លោក Biden អនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធអាមេរិកវាយប្រហារចូលក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី

2024/11/18 03:33:02 pm        279

មន្ត្រីអាមេរិកពីររូប និងប្រភពដែលដឹងពីការសម្រេចចិត្តបាននិយាយកាលពីថ្ងៃអាទិត្យ ១៧ វិច្ឆិកាថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធផលិតដោយសហរដ្ឋអាមេរិក វាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ជាការផ្ទុយទៅនឹងគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងជម្លោះអ៊ុយក្រែន-រុស្ស៊ី។

ប្រភពខាងលើបាននិយាយថា អ៊ុយក្រែនគ្រោងបើកការវាយប្រហារដោយអាវុធរយៈចម្ងាយឆ្ងាយលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយពុំបានបង្ហាញពីព័ត៌មានលម្អិតណាមួយឡើយដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពប្រតិបត្តិការ។

 ចំណាត់ការនេះ កើតឡើងពីរខែមុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា និងធ្វើតាមការអង្វរជាច្រើនខែរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បើកភ្លើងខៀវឱ្យយោធាអ៊ុយក្រែនប្រើប្រាស់អាវុធរបស់អាមេរិកវាយប្រហារគោលដៅយោធានានារបស់រុស្ស៊ីនៅឆ្ងាយពីព្រំដែនរបស់ខ្លួន។

ប្រភពដដែលបាននិយាយថា ការប្រែប្រួលនេះកើតឡើងភាគច្រើនក្នុងការឆ្លើយតបទៅនឹងការដាក់ពង្រាយទ័ពថ្មើរជើងរបស់កូរ៉េខាងជើងពីសំណាក់រុស្ស៊ី ដើម្បីបំពេញបន្ថែមកងកម្លាំងរបស់ខ្លួន ជាការវិវឌ្ឍន៍មួយដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Kyiv។

លោក Zelenskyy បាននិយាយ អ្នកសារព័ត៌មានជាច្រើនកំពុងនិយាយថាយើងបានទទួលការអនុញ្ញាតឲ្យចាត់វិធានការសមស្រប។ប៉ុន្តែការវាយប្រហារមិនត្រូវបានធ្វើឡើងដោយពាក្យសម្ដីទេ។ រឿងបែបនេះមិនត្រូវបានប្រកាសទេ។  ចំណែកសេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញរឿងនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        228
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        270
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm