គ្រាប់​បាល់​ដ៏​កម្រ​របស់ រ៉ស់​សាលី ជួយ​កោះកុង​ឡើង​ជួប​ត្បូងឃ្មុំ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត​

2021/10/21 04:56:48 pm        88

​បាល់ទាត់៖ ក្រុម​កោះកុង​អេ​ហ្វ​ស៊ីបាន​ឡើង​ជួប​ក្រុម​មន្ទីរអប់រំ យុវជន និង​កីឡាខេត្ត​ត្បូងឃ្មុំនៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១ បន្ទាប់ពី​យកឈ្នះ​ខេត្តបន្ទាយមានជ័យដោយ​លទ្ធផល ១-០ ក្នុងជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​កីឡដ្ឋាន AEU Sport Park កាលពី​ល្ងាច​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១។​

​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីត្រូវបាន​ចាត់ទុកជា​គ្រាប់​បាល់​ដ៏​កម្រ និង​អស្ចារ្យដែល​កម្រ​មាន​កីឡាករ​ធ្វើបានសូម្បី​កីឡាករ​អាជីពបន្ទាប់ពី​ខ្សែបម្រើ ហ៊ឹម រ៉ស់​សាលី ទាត់​បាល់​ចេញពី​ជ្រុង​កោង​ផុតដៃ​អ្នកចាំទី មួង ពៅ ហើយ​បំប៉ោង​សំណាញ់​ទី​ខេត្តបន្ទាយមានជ័យ​យ៉ាង​ល្អនៅ​នាទី​៤៥+១។ រីឯ​ខេត្តបន្ទាយមានជ័យបាន​ត្រឹម​សោកស្ដាយ​ប៉ុណ្ណោះ បន្ទាប់ពី​ព្យាយាម​វាយបកនៅ​វគ្គ​ទី​២ តែ​ធ្វើ​ពុំបាន​សម្រេច។​ ​ចំណែក​ខេត្ត​ត្បូងឃ្មុំបាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​រកឃើញ​កីឡាករ​ក្រុម ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង ៤​នាក់​មាន​វិជ្ជមាន​កូ​វីដ​-១៩ ទាំង​ការធ្វើ​តេស្ដ​លើក​ទី​១ និង​លើក​ទី​២ ក្នុង​រយៈពេល ៧២​ម៉ោង។ យោងតាម​បទបញ្ជា​ការប្រកួត និង​ស្មារតី​កិច្ចប្រជុំ​បន្ទាន់​រវាង​ភាគី​ក្លិប​ទាំងពីរដោយ​អាច​ពន្យា​ពេល​ទៀត​បាន CNCC ក៏​សម្រេច​លុបចោល​ការប្រកួត​នេះដោយ​ផ្ដល់​ជ័យជម្នះ ៣-០ ដល់​ខេត្ត​ត្បូងឃ្មុំ​តែម្ដង។​

​ការណ៍​នេះនាំ​ឲ្យ​អតីត​ក្រុម​ជើងឯក​ឆ្នាំ​២០១៩ និង​ជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ខេត្ត​ត្បូងឃ្មុំ និង​កោះកុង​អេ​ហ្វ​ស៊ីត្រូវ​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រនា​ថ្ងៃទី​២៣ ខែតុលា​ចុង​សប្ដាហ៍​នេះដើម្បី​ប្រជែង​ជើងឯក​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត។ ឯ​ខេត្តបន្ទាយមានជ័យត្រូវបាន CNCC សម្រេច​ផ្ដល់​ចំណាត់ថ្នាក់​លេខ​៣ ដោយ​ស្វ័យប្រវត្តិ ហើយ​ក្រុម​ទាំង ៣ នេះក៏​ទទួលបាន​សិទ្ធ​ចូលរួម​ប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់ជាតិ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm