ពលរដ្ឋហ្វីលីពីនរាប់សែននាក់ជម្លៀសចេញពីលំនៅឋាន និងផ្ទះរងការបំផ្លិចបំផ្លាញដោយសារព្យុះទីហ្វុងម៉ាន-យី

2024/11/18 04:01:17 pm        274

ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងបង្ខំឱ្យមនុស្សរាប់សែននាក់ភៀសខ្លួនទៅកាន់ជម្រកសង្គ្រោះបន្ទាន់ ខណៈព្យុះបានបោកបក់ពាសពេញភាគខាងជើងប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យ ជាព្យុះដ៏ធំទី៦ដែលបានវាយប្រហារប្រទេសនេះក្នុងរយៈពេលតិចជាងមួយខែ។

ព្យុះទីហ្វុង ម៉ាន-យី (Man-yi) បានបោកបក់ចូលខេត្តកោះ កាតានដូណេស (Catanduanes)ភាគខាងកើតកាលពីយប់ថ្ងៃសៅរ៍ ដោយនាំមកនូវកម្លាំងខ្យល់បក់រហូតដល់១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង និងល្បឿនខ្យល់បក់រហូតដល់២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសនេះបានព្រមានអំពីគ្រោះមហន្តរាយដែលអាចគំរាមកំហែងដល់អាយុជីវិត នៅតាមបណ្ដាខេត្តដែលនៅចំផ្លូវរបស់ព្យុះនេះ។ 

ពុំមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសពីព្យុះទីហ្វុង ដែលត្រូវបានបោកបក់លើភាគពាយព្យកាលពីថ្ងៃអាទិត្យឆ្លងកាត់ភាគខាងជើងកោះលូហ្ស៊ុន(Luzon) ជាតំបន់ដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រជុំកោះនេះ។ តំបន់រដ្ឋធានីម៉ានីលទំនងជាអាចរួចផុតពីការវាយលុកដោយផ្ទាល់ ប៉ុន្តែត្រូវបានដាក់ រួមទាំងតំបន់នៅឆ្ងាយៗ ក្រោមការជូនដំណឹងអំពីព្យុះ និងបានព្រមានអំពីការកើនឡើងនៃព្យុះដ៏គ្រោះថ្នាក់ នៅតាមឆ្នេរសមុទ្រ និងព្រមានពីបំណាក់ដីជាដើម។

គួររម្លឹកថាមនុស្សយ៉ាងហោចណាស់១៦៣នាក់បានស្លាប់នៅក្នុងព្យុះជាច្រើនលើកកាលពីខែមុន ដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង និងបំផ្លាញដំណាំ និងសត្វពាហនៈ។ 

ព្យុះស៊ីក្លូន និងព្យុះទីហ្វុងធំៗប្រហែល ២០លើក បានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍ ឬដែនសមុទ្រជុំវិញប្រទេសកោះមួយនេះជារៀងរាល់ឆ្នាំ ដោយបានសម្លាប់មនុស្សរាប់សិបនាក់ ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm