ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយ RCEP មានទំហំទឹកប្រាក់ជាង ២៥ពាន់លានដុល្លារអាមេរិក

2024/11/18 05:52:08 pm        227

ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេស RCEP នៅក្នុងរយៈពេល៣ត្រីមាស ឆ្នាំ ២០២៤ មាន​ទំហំទឹកប្រាក់ប្រមាណជាង ២៥.៥ ពាន់ លានដុល្លារអាមេរិក កើនឡើង ៦១ ភាគរយ ក្នុង​នោះ​ទីផ្សារ​ប្រទេសចិន មានកំណើនខ្ពស់ជាងគេ មានទឹកប្រាក់ជាង ១១.១ ពាន់លានដុល្លារ កើនជិត ២៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣។

ក្រសួង​ពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍ នៃការធ្វើពាណិជ្ជកម្ម នៅក្នុងរយៈ​ពេល​៣​ត្រី​មាស​ឆ្នាំ​២០២៤ នេះ, ការធ្វើពាណិជ្ជកម្ម ជាមួយភា​ពជា​ដៃ​គូ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ ហៅថា RCEP មានទំហំសរុបជាង ២៥.៥ ពាន់លានដុល្លារអាមេរិក កើន ឡើង ៦១ ភាគ​រយ ក្នុងនោះការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអាស៊ាន មានទំហំទឹកប្រាក់កើនឡើងជាង ១១.៧ ពាន់​លានដុល្លារអាមេរិក កើន ឡើងជាង ២៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣, ចំណែកប្រទេសដែលមានកំណើនខ្ពស់ជាងគេមាន ប្រទេសវៀតណាម ជាង ៥.៨ ពាន់​លាន​ដុល្លារ កើនជាង ១៤ ភាគរយ, ប្រទេសថៃ ជាង ៣.១ ពាន់លានដុល្លារ កើនជាង ៧ ភាគរយ, សាំង​ហ្គាពួរ ជិត ១ ពាន់ដុល្លារ កើនជាង ២ ភាគរយ និងការនាំចេញទៅកាន់ប្រទេសចំនួន ៦ផ្សេង​ទៀតនៅក្នុងអាស៊ាន បានកើនឡើងគួរកត់សម្គាល់ផងដែរ។

ចំណែកការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗក្រៅពីអាស៊ានរួមមាន៖ ប្រទេសចិន មាន​ទឹក​ប្រាក់ជាង ១១.១ ពាន់លាន ដុល្លារ កើនជិត ២៧ ភាគរយ, ជប៉ុន ១.៥ ពាន់លានដុល្លារ កើន​ជិត ៣ ភាគរយ, កូរ៉េ ៦២៧ លានដុល្លារ កើនជាង ១ ភាគរយ, អូស្រ្តាលី ៤២០ លានដុល្លារ កើន១ភាគរយ និងប្រទេសឥណ្ឌា ២៦៨ លានដុល្លារ កើនជិត ១ ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នាឆ្នាំ២០២៣។

សូមបញ្ជាក់ថា RCEP មានសមាជិកចំនួន ១៥ ប្រទេស ស្ថិតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះ​ចំនួន១០ប្រទេសជាសមាជិកអាស៊ាន និង៥ ប្រទេសទៀត ជាប្រទេសទីផ្សារធំដូចជា ចិន ជប៉ុន កូរ៉េ អូស្រា្តលី និងនូវែលសេឡង់, ខណៈដែលការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ របស់​កម្ពុជា​ក្នុង​រយៈពេល ១០ ខែ ឆ្នាំ ២០២៤ នេះ មានទំហំទឹកប្រាក់សរុបជាង ៤៥ ពាន់លានដុល្លារ កើន​ជាង ១៦ ភាគរយ ក្នុងនោះការ នាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២១ ពាន់​លាន​ដុល្លារ​ ខណៈការនាំចូលពីបរទេសមានចំនួនជាង ២៣ ពាន់លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        69
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        58
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm