រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies

2024/11/18 06:08:49 pm        290

រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Total Energies EP Cambodge (TEP Cambodge) បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង ពន្យារបន្តនៃកិច្ចព្រមពៀង ប្រេងកាតតំបន់ III នៃតំបន់ទាមទារ​ដែន​សមុទ្រ​ត្រួត​គ្នា រវាងកម្ពុជា-ថៃ (OCA) ។

រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​នឹងក្រុមហ៊ុន TEP Cambodge ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកអគ្គរដ្ឋទូត នៃ​សាធារណ​រដ្ឋ​បារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងក្រុមហ៊ុន TEP Cambodge នៅ​សប្តាហ៍ កន្លងមកនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពន្យារបន្តនៃកិច្ចព្រមព្រៀងប្រេងកាត មាន​លក្ខ​ខណ្ឌតំបន់ III នៃតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ (OCA)។

ជុំវិញការចុះកិច្ចព្រមព្រៀង ពន្យារបន្តនៃកិច្ចព្រមព្រៀងប្រេងកាតមានលក្ខខណ្ឌនេះ ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការជំរុញការ អភិវឌ្ឍវិស័យប្រេងកាត នៅអាណត្តិដឹកនាំថ្មីរបស់រាជរដ្ឋាភិបាល។ ការ​វិនិយោគ និងវត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានេះ បានបង្ហាញពីការជឿជាក់ និង​ទំនុក​ចិត្ត​របស់​ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា និងវិស័យប្រេងកាតកម្ពុជា ជាក់ស្តែងការចុះ ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀងពន្យារបន្តនេះ នឹងជំរុញការអភិវឌ្ឍវិស័យប្រេងកាត ស្របតាមចក្ខុ​វិស័យ​របស់​ក្រសួងរ៉ែ និងថាមពល ក្នុងការគ្រប់គ្រងធនធានប្រេងកាតរបស់ជាតិ ចូលរួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និងជំរុញលើកកម្ពស់វឌ្ឍនភាពសង្គមប្រកបដោយ សមធម៌ និងការទទួល​ខុស​ត្រូវ​បរិស្ថាន និងសង្គម។

សូមបញ្ជាក់ថា នៅឆ្នាំ ២០០៩ ក្រសួងរ៉ែ និងថាមពល បានចុះកិច្ចព្រម​ព្រៀង​ប្រេង​កាត​មាន​លក្ខ​ខណ្ឌ​ជាមួយ​នឹងក្រុមហ៊ុន Total E&P Cambodge ដែលមានរយៈពេលសុពលភាពចំនួន១០ឆ្នាំ ចាប់​ពីឆ្នាំ២០០៩ រហូតដល់ ឆ្នាំ២០១៩។ បច្ចុប្បន្នក្រុមហ៊ុនបានប្ដូរ នាមករណ៍មកជា Total​Energies EP Cambodge (TEP Cambodge)។ កិច្ចព្រមព្រៀង ប្រេងកាតមានលក្ខខណ្ឌនេះ ជាកា​រផ្ដល់ សិទ្ធិចូលរួមឱ្យក្រុមហ៊ុន ត្រៀមវិនិយោគលើការអភិវឌ្ឍធនធានប្រេងកាតនៅតំបន់ III នៃ​តំបន់ OCA នៅពេលដែលភាគីទាំងពីរកម្ពុជា-ថៃ បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ធ្វើ​ការ​អភិវឌ្ឍ​រួម​គ្នា​នៅ​តំបន់ OCA នេះ។

ជុំវិញបញ្ហានេះ, ក្រុមហ៊ុន TEP Cambodge បានដាក់លិខិតស្នើសុំពន្យារបន្តសុពលភាព កិច្ច​ព្រម​ព្រៀងប្រេងកាតមាន លក្ខខណ្ឌ (CPA) តំបន់ III នៃតំបន់ OCA ក្នុងនោះក្រសួងរ៉ែ និង​ថាមពល បានរៀបចំបង្កើតគណៈកម្មការអន្ដរក្រសួង ដែលមាន សមាសភាពពីក្រសួងរ៉ែ និង​ថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចរចា​កិច្ច​ព្រម​ព្រៀង​ប្រេង​កាត​មាន​លក្ខខណ្ឌ​​នេះ​សារជាថ្មី ជាមួយនឹងក្រុមហ៊ុន TEP Cambodge តែដោយសារវិបត្តិកូវីដ-១៩ ទើបការ​ចរ​ចា​ពន្យារ​បន្ត​នេះ​ត្រូវបានពន្យារពេល ។ បញ្ហានេះ រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រ​កម្ពុជា តាមរយៈគណៈកម្មការអន្តរក្រសួងថ្មី ត្រូវបានបង្កើតឡើងនៅខែ មករា ឆ្នាំ ២០២៤ ដើម្បី​បន្ត​ការ​ចរចាកិច្ចព្រម ព្រៀងពន្យារបន្ត ហើយការចរចានេះ បានឈានដល់ការ​ឯកភាព​គ្នា​ចុះហ​ត្ថ​លេខា​ខាងលើ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm