លោកជំទាវ មិថុនា ភូថង នៅតែមានមោទនភាព​ដែលមាន​យុវសិស្ស​ប្រឡង​ជាប់​និទ្ទេសA ចំនួន​១៣នាក់

2024/11/18 07:19:20 pm        456

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២១៤នេះ បានអញ្ជើញ​ប្រគល់​រង្វាន់​លើក​ទឹក​ចិត្តដល់ក្រុមសិស្សប្រឡងជាប់និទ្ទេស A ទាំង ១៣រូប ប្រចាំឆ្នាំ២០២៤ ​ក្នុង​ម្នាក់ៗ​ទទួល​បាន​នូវថវិកា​ចំនួន ​៤លានរៀល។

 

លោកជំទាវ មិថុនា ភូថង កោតសរសើរ​ពីកិច្ចប្រឹ​ង​ប្រែង​កូន​ក្មួយៗ​ដែល​បញ្ចេញ​សមត្ថ​ភាព​ប្រឡង​ជាប់​បាន​និទ្ទេសAមានចំនួនច្រើនមិនធ្លាប់មានពីមុនរហូតដល់១៣រូប។ នេះជាមោទនភាព​ដ៏​ឧត្តុង​ឧត្តម​យ៉ាង​ខ្លាំងសម្រាប់ខេត្តកោះកុង ក៏ដូចជាម្តាយឪពុកអាណាព្យាបាលសិស្សផងដែរ។

 

លោកជំទាវអភិបាលខេត្ត ជំរុញឱ្យបន្តខិតខំសិក្សាបន្ថែមទៀតបានឱ្យល្អនៅថ្នាក់មហាវិទ្យាល័យ ដើម្បី​ក្លាយ​ជាធនធានមនុស្សដ៏មានសក្តានុពលដែលប្រទេសជាតិកំពុងត្រូវការ សម្រាប់ការ​ចូល​រួម​អភិវឌ្ឍន៍​សង្គមជាតិទៅអនាគត។ មិនត្រឹមតែប៉ុណ្ណោះ កូនក្មួយៗត្រូវមានគុណធម៌ សិលធម៌ ចរិយា​ថ្លៃ​ថ្នូរឱ្យសាកសមនឹងកូនខ្មែរ ចៀសវាង​ភ្លើត​ភ្លើ​ន​ទៅ​អំពើ​អបាយ​មុខ​ដែល​សង្គម​មិន​ឱ្យ​តម្លៃ​។

 

ឆ្នាំ២០២៤នេះ ខេត្តកោះកុង បានសិស្សានុសិស្សប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូ​មិជាប់​និទ្ទេសA​រហូតដល់១៣នាក់ ក្នុងនោះស្រីចំនួន៥នាក់ បើធៀបនឹងឆ្នាំទៅ​២០២៣​មាន​សិស្ស​ជាប់​និទ្ទេស​A​តែ៣នាក់ប៉ុណ្ណោះ។

 

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២៤ថា កន្លងទៅ មានសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជន​សរុប​ចំនួន​១១២១នាក់ស្រី៦០៨.នាក់។ ដោយមានអ្នកប្រឡងជាប់សរុបចំនួន.៩០៧ នាក់ស្រី៥០៤ នាក់​ស្មើនឹង៨០.៩១%។

 

បន្ថែមលើមោទនភាពរបស់លោកជំទាវអភិបាលខេត្ត លោក ង៉ែត ឡឹង បានបញ្ជាក់ថា ក្នុង​ចំណោម សិស្សដែលបានប្រឡងជាប់ គឺសិស្សជាប់និទ្ទេសAចំនួន ១៣ នាក់/ស្រីចំនួន ០៥ នាក់​។ និទ្ទេសBចំនួន ៦៥ នាក់ /និទ្ទេសC ចំនួន១៧៤ នាក់/និទ្ទេសD ចំនួន ៣១២ នាក់/ និង​សិស្សនិ​​ទ្ទេសEចំនួន ៣៤៣ នាក់៕ អត្តបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        188
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        96
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm