ប្រទេសឆាដ និងនីហ្សេរីយ៉ា ពិភាក្សាគ្នាអំពីការពង្រឹងសន្តិសុខ ក្នុងតំបន់

2024/11/18 11:59:59 pm        153

ប្រធានាធិបតីប្រទេសឆាដលោក Mahamat Idriss Deby Itno និងទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសនីហ្សេរីយ៉ាលោក Nuhu Ribadu បានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីការពង្រឹងសន្តិសុខក្នុងតំបន់ និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ នេះបើយោងតាមការិយាល័យប្រធានាធិបតីឆាដ។

ជំនួបនេះ បានធ្វើឡើង ពីរសប្តាហ៍បន្ទាប់ពីលោក Mahamat Deby បានគំរាមដកប្រទេសឆាដចេញពីក្រុមការងារចម្រុះចម្រុះជាតិសាសន៍ ដែលរួមមានកងទ័ពមកពីប្រទេសជាប់ព្រំដែនបឹងឆាដ  (Lake Chad) ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឥស្លាមបូកូ ហារ៉ាម (Boko Haram)។

លោកបានរិះគន់កងកម្លាំងនេះចំពោះការបរាជ័យរបស់ខ្លួន ក្នុងការវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធ   បូកូហារ៉ាម ដែលបានសម្លាប់ទាហានឆាដជាង ៤០នាក់ ក្នុងការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ នៅក្នុងតំបន់ Lake Province។ 

ក្នុងអំឡុងពេលពិភាក្សានោះ ពួកគេបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់អាងបឹងឆាដ ( Lake Chad Basin)។

លោក Ribadu បាននិយាយបន្ទាប់ពីបានជួបលោកប្រធានាធិបតី Mahamat Deby ថា៖«នៅថ្ងៃខាងមុខ កម្លាំងចម្រុះ នឹងមានមុខមាត់ថ្មី ក្នុងគោលបំណងកម្ចាត់សត្រូវរួម»។

លោក Ribadu បានទទួលសារជាលាយលក្ខណ៍អក្សរពីប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu ដោយបង្ហាញពីការគាំទ្រ «ឥតងាករេ»ចំពោះលោកប្រធានាធិបតី Mahamat Deby និងប្រជាជននៃប្រទេសឆាដ បន្ទាប់ពីការវាយប្រហារភេរវកម្មថ្មីៗនេះ នៅលើកោះ Barkaram។ នេះបើយោងតាមការិយាល័យប្រធានាធិបតីឆាដ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm