សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ថ្កោលទោស​ការ​បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​របស់​កូរ៉េខាងជើង

2021/10/21 11:46:56 am        323

អាមេរិក៖ ​សហរដ្ឋអាមេរិក អង់គ្លេស និង​បារាំងបានបញ្ជាក់​កាលពី​ថ្ងៃ​ពុធ ​ទី២០ ខែតុលាដល់​អង្គការសហប្រជាជាតិ​ថា​ ប្រទេស​កូរ៉េខាងជើង​បានធ្វើ​ឱ្យមាន​ការរីកចម្រើន​នៅក្នុង​កម្មវិធី​អាវុធ​របស់ខ្លួន ​បន្ទាប់​ពី​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចេញពី​នាវាមុជទឹក​។ ​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ មុន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​បិទទ្វារ​ដែល​ត្រូវបាន​កោះប្រជុំ​បន្ទាន់ដោយ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ឡុង​ដ៍ ឯកអគ្គរដ្ឋទូត​នៃ​បណ្តា​រដ្ឋ​លោកខាងលិច​ទាំងអស់ ​បាន​ថ្កោលទោស​ចំពោះ​ការបាញ់កាលពី​មួយថ្ងៃ​មុន​ថា​ជា​ “សកម្មភាព​ការបង្ក​ហេតុ​” ថ្មី​មួយ​។​

​ដោយ​មិន​និយាយ​ពី​ការដាក់ទណ្ឌកម្ម​ថ្មី​ដែល​អាចធ្វើ​ទៅបាន ​ឬ​សកម្មភាព​រួមគ្នា​ដោយ​ក្រុមប្រឹក្សា​នេះ ក្រុម​ឯកអគ្គរដ្ឋទូត​ទាំង​នោះបាន​និយាយថា​ ខ្លួន​នឹង​អំពាវនាវ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​ដែលមាន​ស្រាប់ ដើម្បីឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​។ ​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​ទាំង​ចិន​ទាំង​រុស្ស៊ីដែលជា​សមាជិក​អចិន្ត្រៃយ៍​ ២​ផ្សេងទៀត​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ពុំបាន​បញ្ចេញយោបល់​អ្វី​ទេ​។​ ​យោងតាម​ក្រុម​អ្នកការទូត​ដែល​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា គ្មាន​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ណា​ម្នាក់​ បានស្នើ​ឲ្យ​មាន​សេចក្តីថ្លែងការណ៍​រួម​ពី​ស្ថាប័ន​នេះ​ទេ​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី២១ ខែតុលា​នេះថា ​កូរ៉េខាងជើង​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ពី​បទ​ប្រើប្រាស់​ស្តង់ដារ​២ ជុំវិញ​ការសាកល្បង​អាវុធ បន្ទាប់ពី​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ស្តីពី​បញ្ហា​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1077
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        526
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm