ការអនុញ្ញាតរបស់អាមេរិក ឲ្យវាយប្រហារចូលទៅជ្រៅក្នុងប្រទេសរុស្ស៊ី ទំនងជាមិនអាចផ្លាស់ប្តូរជម្លោះអ៊ុយក្រែនបានទេ

2024/11/19 12:52:35 am        62

ទូរទស្សន៍ NHK បានរាយការណ៍ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះក្នុងសភាអាមេរិកថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ចូ បៃដិន ( Joe Biden) ក្នុងការអនុញ្ញាតឲ្យបាញ់មីស៊ីលតាក់ទិចកងទ័ព (ATACMS )របស់អាមេរិកចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ទំនងជាមិនអាចផ្លាស់ប្តូរស្ថានភាពនៃជម្លោះអ៊ុយ   ក្រែនបានទេ។

យោងតាមប្រភពនោះ បានឲ្យដឹងថា ការសម្រេចចិត្តរបស់លោក បៃដិន នឹងមិនមានផលប៉ះពាល់ខ្លាំងដល់ស្ថានភាពសមរភូមិនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយ NPR ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កត់សម្គាល់ឃើញថា ការស្តុកទុកមីស៊ីលបែបនេះ នៅអ៊ុយក្រែន គឺមានកម្រិត ដោយសារពួកវា ត្រូវបានប្រើប្រាស់រួចហើយ ក្នុងអំឡុងពេលជម្លោះ។

សាព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃទី ១៧ ខែវិច្ឆិកាថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតឲ្យប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា ប្រព័ន្ធមីស៊ីលតាក់ទិចកងទ័ព ឬ ATACMS ដើម្បីវាយប្រហារ នៅក្នុងប្រទេស  រុស្ស៊ី។

កាលពីល្ងាចថ្ងៃអាទិត្យ សារព័ត៌មាន Le Figaro របស់បារាំង បានរាយការណ៍ថា បារាំង និងចក្រភពអង់គ្លេស បានធ្វើតាមការដឹកនាំរបស់លោក លោក បៃដិន ហើយថែមទាំងអនុញ្ញាតឲ្យប្រើអាវុធរបស់ពួកគេ ដើម្បីវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ីផងដែរ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃទី ១២ ខែកញ្ញាថា ការសម្រេចចិត្តដ៏មានសក្ដានុពលក្នុងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី នឹងមានន័យថា ការចូលរួមដោយផ្ទាល់របស់សហរដ្ឋអាមេរិក និងប្រទេសណាតូផ្សេងទៀត នៅក្នុងជម្លោះនៅអ៊ុយក្រែន។ លោកប្រធានាធិបតី បានព្រមានថា ជំហាននេះ នឹងផ្លាស់ប្តូរស្ថានភាពនៃជម្លោះនេះ ហើយរុស្ស៊ីនឹងត្រូវធ្វើការសម្រេចចិត្តពាក់ព័ន្ធ ដោយកើតឡើងពីការគំរាមកំហែង ដែលខ្លួននឹងត្រូវប្រឈមនោះ។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        32
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        43
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm