អ្នកការទូត៖ ចិនប្រកាន់ជំហរប្រឆាំងនឹងវិធានការណាមួយ ដែលមានគោលបំណងធ្វើឲ្យជម្លោះអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរឡើង

2024/11/19 01:03:21 am        82

លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន TASS ថា ប្រទេសចិនប្រឆាំងនឹងវិធានការណាមួយ ដែលអាចនាំឲ្យជម្លោះអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើង និងភាពតានតឹងកើនឡើង។

ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកឆ្លើយឆ្លងព័ត៌មានTASS ក្នុងការធ្វើអត្ថាធិប្បាយលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការអនុញ្ញាតឲ្យប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អាមេរិកដើម្បីវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី លោក Liu បាននិយាយថា៖«ជំហររបស់ចិនចំពោះវិបត្តិអ៊ុយក្រែន គឺមិនផ្លាស់ប្តូរ និងច្បាស់លាស់» ។

អ្នកការទូតរូបនេះ បាននិយាយថា៖«ប្រទេសចិនប្តេជ្ញាជំរុញកិច្ចចរចាសន្តិភាព និងប្រឆាំងរាល់សកម្មភាពដែលអាចបង្កើនភាពតានតឹង និងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់ កើនឡើងភាពតានតឹង»។

លោក Liu Pengyu បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងគាំទ្រចំពោះការដោះស្រាយដោយសន្តិវិធី និងការទូតសម្រាប់ជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន។

លោកបានបន្ថែមថា៖«ជំនួសឲ្យការចាក់ប្រេងទៅលើភ្លើង និងការធ្វើឲ្យសង្រ្គាមកាន់តែកើនឡើង ភាគីពាក់ព័ន្ធទាំងអស់ គួរតែខិតខំបង្កើតលក្ខខណ្ឌសម្រាប់ដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន តាមរយៈការសន្ទនា និងការចរចា ហើយខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីរក្សាសន្តិភាព»។

សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃទី ១៧ ខែវិច្ឆិកាថា ប្រធានាធិបតីអាមេរិក ចូបៃដិន បានអនុញ្ញាតឲ្យប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា ប្រព័ន្ធមីស៊ីលតាក់ទិចកងទ័ព ឬ ATACMS ដើម្បីវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ី។

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        2
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        25
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm