ប្រមុខការទូតហុងគ្រី បន្ទោសលោកខាងលិចចំពោះការព្យាយាមពង្រីកសង្រ្គាម នៅអ៊ុយក្រែន

2024/11/19 01:14:24 am        57

រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា អ្នកដែលនៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលគាំទ្រការបន្តជម្លោះ នៅប្រទេសអ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រីកវា ទៅកម្រិតពិភពលោក។

លោកបានសរសេរនៅលើហ្វេសប៊ុកថា៖«ជាក់ស្តែង នៅក្នុងភាពអស់សង្ឃឹមរបស់ពួកគេ អ្នកគាំទ្រសង្រ្គាមនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើរឿងដ៏អាក្រក់បំផុតនោះទេ ពោលគឺពង្រីកសង្រ្គាមនៅអ៊ុយក្រែន ដល់កម្រិតសកល» មុនពេលចាកចេញទៅកាន់ទីក្រុងប្រ៊ុចសែល ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប។

ទោះបីជាយ៉ាងណាក៏ដោយ លោក Szijjarto មិនបាននិយាយត្រង់ថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធចម្ងាយឆ្ងាយរបស់ពួកគេ ដើម្បីធ្វើការវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ីនោះទេ។ ក្រសួងការបរទេសហុងគ្រី មិនទាន់បានឆ្លើយតបទៅនឹងសំណើរបស់សារព៏ត៌មាន TASS ដើម្បីធ្វើអត្ថាធិប្បាយលើការសម្រេចរបស់បណ្តាប្រទេសលោកខាងលិចសំខាន់ៗនោះទេ។

ទន្ទឹមនឹងនេះ លោក Szijjarto បានចង្អុលបង្ហាញថា៖«អ្នកគាំទ្រសង្រ្គាមនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល បានបើកការវាយប្រហារចុងក្រោយដោយអស់សង្ឃឹមលើការពិតថ្មី»។ ប្រមុខការទូតហុងគ្រីរូបនេះ ជឿជាក់ថា ការពិតថ្មីត្រូវបានបង្កើតឡើងដោយការឈ្នះការបោះឆ្នោតរបស់គណបក្សស្តាំនិយម នៅក្នុងប្រទេសមួយចំនួននៃសហភាពអឺរ៉ុប និងជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm