កំហឹង នៅរុស្ស៊ី ផ្ទុះឡើងចំពោះចំណាត់ការមីស៊ីល តែលោក Putin នៅមិនទាន់និយាយអ្វីឡើយ

2024/11/19 01:33:08 am        166

ការសម្រេចរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden ក្នុងការអនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហារក្នុងដែនដីរុស្ស៊ី ដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក បានបង្កឲ្យមានប្រតិកម្មឆ្លើយតបទាំងកំហឹងព្រោងព្រាត នៅក្នុងប្រទេសរុស្ស៊ី។

គេហទំព័ររបស់សារព័ត៌មានរដ្ឋាភិបាលរុស្ស៊ី Rossiyskaya Gazeta នៅព្រឹកថ្ងៃចន្ទ (ទី១៨ ខែវិច្ឆិកា) នេះ បានលើកឡើងថា៖ «ប្រធានាធិបតីជិតចេញពីតំណែងរបស់សហរដ្ឋអាមេរិក លោក Joe Biden បានធ្វើការសម្រេចចិត្តបង្កហេតុ និងមិនអាចប៉ានស្មានបានដ៏ធំបំផុតមួយពីរដ្ឋបាលរបស់លោក ដែលបង្កជាហានិភ័យឲ្យមាននូវផលវិបាកដ៏មហន្តរាយ»។

សមាជិកសភារុស្ស៊ី លោក Leonid Slutsky ដែលជាប្រធានគណបក្សសេរីនិយម-ប្រជាធិបតេយ្យគាំទ្រវិមានក្រឹមឡាំង បានប៉ាន់ស្មានថា ការសម្រេចចិត្តនេះនឹង «ចៀសមិនរួចនាំឲ្យភាពតានតឹងកើនឡើងយ៉ាងធ្ងន់ធ្ងរដែលគំរាមកំហែងឲ្យមានផលវិបាកធ្ងន់ធ្ងរ»។ ហើយព្រឹទ្ធសមាជិករុស្ស៊ី លោក Vladimir Dzhabarov បានហៅការសម្រេចនេះថា ជា «ជំហានដែលមិនធ្លាប់មានពីមុនមក ដែលកំពុងបង្កឲ្យមានដំណើរឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣។ លោក បាននិយាយថា មែនហើយ លោកមានការខឹងសម្បា ប៉ុន្តែមិនមានការភ្ញាក់ផ្អើលដោយជាក់ស្ដែងនោះទេ។

Komsomolskaya Pravda ដែលជាសារព័ត៌មានគាំទ្រវិមានក្រឹមឡាំង បានហៅចំណាត់ការនេះថា «ការបង្កើននូវភាពតានតឹងយ៉ាងជាក់ស្ដែង»។ តែយ៉ាងណាក្ដី អ្វីដែលសំខាន់យ៉ាងពិតប្រាកដ នោះគឺថា តើលោក Vladimir Putin យល់យ៉ាងណា ចំពោះការសម្រេចនេះ និងថា តើមេដឹកនាំវិមានក្រឹមឡាំងឆ្លើយតបយ៉ាងដូចម្ដេច។ លោកមិនបាននិយាយអ្វីឡើយ កាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែប្រធានាធិបតីរុស្ស៊ីរូបនេះ បានលើកឡើងជាច្រើនដងមកហើយ កាលពីពេលមុន ពាក់ព័ន្ធនឹងការសម្រេចឲ្យប្រើប្រាស់អាវុធប្រភេទនេះ ដើម្បីវាយប្រហារចូលជ្រៅក្នុងដែនដីរុស្ស៊ី។

កាលពីខែកញ្ញា លោក Putin បានព្រមានថា ប្រសិនបើរឿងនេះត្រូវបានអនុញ្ញាតឲ្យកើតឡើង ទីក្រុងមូស្គូនឹងចាត់ទុកវាជា «ការចូលរួមដោយផ្ទាល់» របស់បណ្ដាប្រទេសអង្គការណាតូ ក្នុងសង្គ្រាមអ៊ុយក្រែន។ លោកបានបន្តថា៖ «នេះមានន័យថា ប្រទេសរបស់អង្គការណាតូកំពុងប្រយុទ្ធជាមួយរុស្ស៊ី»។ ហើយនៅខែបន្ទាប់ មេដឹកនាំវិមានក្រឹមឡាំង បានប្រកាសពីការផ្លាស់ប្តូរដែលជិតកើតឡើង ចំពោះគោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ី ជាឯកសារកំណត់លក្ខខណ្ឌជាមុន ដែលទីក្រុងមូស្គូ អាចសម្រេចប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        31
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm