រដ្ឋបាលខណ្ឌ៧មករាចាប់ផ្ដើមជួសជុលអណ្ដូងលូ និងគំរបលូ ដែលខូចខាតក្នុងមូលដ្ឋាន ជៀសវាងបង្កការរាំងស្ទះដល់ប្រព័ន្ធលូរ

2024/11/19 01:33:55 am        172

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា បានយកចិត្តទុកដាក់ និងចាប់ផ្ដើមជួសជុលអណ្ដូងលូ និងគំរបលូ ដែលខូចខាតក្នុងមូលដ្ឋាន ជៀសវាងបង្កការរាំងស្ទះដល់ប្រព័ន្ធលូរ និងផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ អ្នកធ្វើដំណើរផងដែរ។

​រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញតែងតែគិតគូពីការលំបាករបស់ប្រជាពលរដ្ឋជាប់ជាប្រចាំជាពិសេសនោះក៏បានណែនាំទៅដល់រដ្ឋបាលខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញឲ្យយកចិត្តទុកដាក់ពីបញ្ហាការកក់ស្ទះចរាចរណ៍ ប្រព័ន្ធលូ ផ្លូវខូច ជង្ហុកសំបុកមាន់ ជាដើម។ ជាក់ស្ដែង រដ្ឋបាលខណ្ឌ៧មករាបានដាក់ការជួសជុល អណ្ដូងលូ ក្នុងគម្រោងរដ្ឋបាលខណ្ឌ៣ឆ្នាំរំកិល ក្នុងឆ្នាំ២០២៥ តែដោយមានការគិតគូរបស់លោកអភិបាលខណ្ឌ បានចាត់ឲ្យជំនាញសាធារណះការ ខណ្ឌ មើល លើភាពជាក់ស្ដែងចំពោះទីតាំងណាមួុយមានសភាពទ្រុឌទ្រោម ត្រូវជួសជុលភ្លាម ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋ អ្នកធ្វើដំណើរ។

លោក ប៉ែន ធឿន ប្រធានការិយាល័យសាធារណះការ ដឹកជញ្ជូន និងបរិស្ថានអនាម័យខណ្ឌ ៧មករា បានប្រាប់ BTV ឲ្យដឹងនារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ពាក់ព័ន្ធបញ្ហាគំរបលូមានសភាពទ្រុឌទ្រោមខូចខាត នៅចំណុចផ្លូវបេតុង ក្បែរបុរីកីឡា ភូមិ១២ សង្កាត់វាលវង់ ហើយក៏មានប្រជាពលរដ្ឋ ស្នើសុំអោយអាជ្ញាធរខណ្ឌ៧មកជួយពិនិត្យមើល ដើម្បីជួសជុលឲ្យពលរដ្ឋងាយស្រួលធ្វើដំណើរ ក្នុងនោះមានការខូចចំនួន៣ ទីតាំង ត្រូវបាន រដ្ឋបាលខណ្ឌចាត់ឲ្យមន្រ្តីជំនាញចុះជួសជុលឡើងវិញមានភាពល្អប្រសើ។

លោក ប៉ែន ធឿន ប្រធានការិយាល័យសាធារណះការ ដឹកជញ្ជូន និងបរិស្ថានអនាម័យខណ្ឌ៧មករា សូមបញ្ជាក់ថាចំពោះគម្រោងនីមួយៗគឺស្ថិតនៅក្នុងកញ្ជប់ថវិការួមមាន របស់រដ្ឋបាលរាជធានីភ្នំពេញ របស់រដ្ឋបាលខណ្ឌនិងរបស់រដ្ឋបាលសង្កាត់ ដូច្នេះគម្រោងជួសជុលអណ្ដូងលូនិងគម្របលូនេះត្រូវបានដាក់នៅក្នុងគម្រោងរដ្ឋបាលខណ្ឌ៣ឆ្នាំរំកិលដែលស្ថិតនៅក្នុងគម្រោងឆ្នាំ២០២៥ ។ តែទោះជាយ៉ាងដូច្នេះរដ្ឋបាលខណ្ឌបានសង្កេតមើលជាក់ស្ដែង តាមទីតាំងនីមួយៗ ត្រូវបានធ្វើការជួលជុលជាបន្តបន្ទាប់ដើម្បីបំរើដល់សាធារណះជន ងាយស្រួលក្នុងការធ្វើដំណើរ និងដើម្បីសោភ័ណ្ឌភាពតាមដងផ្លូវផងដែរ។

ជាចុងក្រោយរដ្ឋបាលខណ្ឌ៧មករាធ្វើការសំណូមពរក៏ដូចជាការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានសូមធ្វើការចូលរួមជាមួយអាជ្ញាធរដើម្បីរក្សាបរិស្ថានអនាម័យជាពិសេសគឺទុកដាក់សំរាមឲ្យបានត្រឹមត្រូវជៀសវាងពេលមានភ្លៀងធ្លាក់សំរាមហូរចូលក្នុងប្រព័ន្ធលូ បង្កការកកស្ទះប្រព័ន្ធទឹកហូរផងដែរ៕

អត្ថបទ៖ កុម្ភះ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        129
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        240
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        237

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm