រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់៖ ការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រយោធាអ៊ុយក្រែន គឺ «សំខាន់»

2024/11/19 01:55:01 am        69

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock នៅថ្ងៃចន្ទ (ទី១៨ ខែវិច្ឆិកា) បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការសម្រេចដ៏សំខាន់មួយ ទាក់ទងនឹងការគាំទ្រផ្នែកយោធារបស់ខ្លួន សម្រាប់ប្រទេសអ៊ុយក្រែន ខណៈដែលសង្កត់ធ្ងន់ថា នេះមិនមែនជាការផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយលោកខាងលិចនោះទេ។

គួរបញ្ជាក់ថា មន្ត្រីអាមេរិក ២រូប និងប្រភព ដែលដឹងពីការសម្រេចរបស់រដ្ឋបាលអាមេរិក កាលពីថ្ងៃអាទិត្យ (ទី១៧ ខែវិច្ឆិកា) បាននិយាយថា ប្រធានាធិបតី លោក Joe Biden បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី។

នៅឯទីក្រុងប៊្រុចសែល ប្រទេសបែលហ្ស៊ិក មុនកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Baerbock បាននិយាយថា៖ «ការសម្រេចពីភាគីអាមេរិកមានសារៈសំខាន់ នាពេលនេះ ហើយខ្ញុំសូមបញ្ជាក់ថា នេះមិនមែនជាការគិតឡើងវិញទេ ប៉ុន្តែជាការពង្រឹងនូវអ្វីដែលត្រូវបានផ្តល់ឲ្យដោយដៃគូផ្សេងទៀត »។

ជាមួយគ្នានេះ អ្នកការទូតជាន់ខ្ពស់របស់អាល្លឺម៉ង់ ក៏បានចេញការព្រមានដល់អ្នកគាំទ្រប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយបាននិយាយថា EU កំពុងរៀបចំទណ្ឌកម្មថ្មី ចំពោះអ៊ីរ៉ង់ ក៏ដូចជាពិចារណានូវករណីនៃការគាំទ្រយានដ្រូនរបស់ចិនផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        72
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm